ខេត្តកំពង់ចាម ឆ្លងថ្មី៣០នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោង តាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៣០នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៤នាក់, ស្រុកកងមាសម្នាក់, ស្រុកចំការ លើ៦នាក់, ស្រុកព្រៃឈរ៣នាក់, ស្រុកស្ទឹងត្រង់១៣នាក់, មកពីខេត្តព្រៃវែងម្នាក់ និងមកពីខេត្តត្បូងឃ្មុំ២នាក់។ 

ខេត្តកំពង់ចាមគិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៨២០ករណី, ព្យាបាលជាសះស្បើយចំនួន៤ពាន់១៣៨នាក់ និងមានអ្នកស្លាប់ ចំនួន១១៥នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner