ខេត្តក្រចេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៩នាក់ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្ងៃនេះ បានកើតឡើងលើពលរដ្ឋ រស់នៅក្នុងក្រុងក្រចេះ ចំនួន៤២នាក់ ,ស្រុកសំបូរម្នាក់,ស្រុកស្នួលម្នាក់,ស្រុកឆ្លូង ៣នាក់, ស្រុកព្រែកប្រសព្វម្នាក់ និងស្រុកចិត្របុរីម្នាក់។ ខេត្តក្រចេះគិតមកទល់ពេលនេះមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ចំនួន៦១៩នាក់ ព្យាបាលជាសះស្បើយ ចំនួន៤៣១ និងមានអ្នកស្លាប់ចំនួន៩នាក់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner