កៅអីលោក Mikel Arteta កាន់តែក្តៅបន្ទាប់ដឹកនាំបើករដូវកាលចាញ់ទាំង២ប្រកួត

លោក Mikel Arteta អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal បានដឹកនាំការប្រកួតបើករដូវកាល២ប្រកួតជាប់គ្នាចាញ់ទាំង២ ធ្វើអ្នកគាំទ្រមួយក្រុមបានស្ទាក់រថយន្តរបស់លោក ពេលចាកចេញពីកីឡដ្ឋាន Emirates កាលពីចុងសប្តាហ៍ក្រោយប្រកួតចាញ់ Chelsea ក្នុងលទ្ធផល ២-០ និងបានស្រែកឲ្យលោកចាកចេញពីក្លឹប Arsenal ទៅ ។


ប្រកួតបើកឆាករដូវកាល ២០២១-២២ ក្រុមកាំផ្លើងធំ Arsenal ២-០ Brentford ប្រកួតទី២បន្ត Chelsea ២-០ ធ្វើឲ្យអ្នកគាំទ្រក្ដៅក្រហាយ ហើយលទ្ធផលទាំង២ប្រកួតនេះ ក៏ជាប្រធានបទក្តៅជាមួយកៅអីរបស់លោក ដោយសារនៅក្រខណ្ឌ Premier League ក្រុមកាំភ្លើងធំបានបញ្ចេញកញ្ចប់ថវិកាច្រើនជាងគេ សម្រាប់រដូវថ្មីនេះ ។


សូមបញ្ជាក់ថា បរាជ័យជាប់ៗគ្នា២ប្រកួត ធ្វើអោយក្រុម Arsenal ស្ថិតនៅលេខ១៩ នៃតារាងពិន្ទុ Premier League និងជំពាក់គ្រាប់បាល់៤គ្រាប់ ប្រកួតបន្ទាប់ក្រុម Arsenal ត្រូវប៉ះ ក្រុមការពារតំណែងជើងឯក Man City នៅថ្ងៃទី២៨ ខែសីហាខាងមុខនេះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner