Peter Crouch និយាយអ្វីខ្លះអំពីការចង់ចាក់ចេញរបស់ Harry Kane ?

អតីតខ្សែប្រយុទ្ធក្លឹបហង្សក្រហម Liverpool កីឡាករ Peter Crouch បាននិយាយថា ការចាក់ចេញរបស់ Harry Kane ទៅកាន់ក្រុម Manchester City គឺជារឿងដ៏ពិបាក ។

អ្នកចាត់ការទូទៅក្រុមមេឃខៀវ លោក Pep Guardiola កំពុងរៀបចំកញ្ចប់ថវិកា ដើម្បីចុះហត្ថលេខាយក Kane ពីក្រុម Tottenham មុនថ្ងៃកំណត់អោយបាន ។ ប៉ុន្តែរហូតមកដល់ពេលនេះ ការចរចាជាមួយម្ចាស់ក្លឹបមាន់ខ្នាយមាស គឺកាន់តែពិបាក ដោយលោក Levy បានទាមទារយ៉ាងតិច ១៥០ លានផោន សម្រាប់ម៉ាស៊ីនរកគ្រាប់បាល់រូបនេះ ។ ចំនុចននេះហើយបានជា Crouch ជឿជាក់ថា ខ្សែប្រយុទ្ធរូបនេះ នឹងត្រូវនៅបន្តជាក្លឹបមានខ្នាយមាសប្រសិនបើលោក Levy មិនព្រមទម្លាក់តម្លៃខ្លួន ។

សូមបញ្ជាក់ថា Peter Crouch បានជួបស្ថានភាពស្រដៀងគ្នា ជាមួយប្រធានក្លឹប Spurs ក្នុងឆ្នាំ២០១១ ពេលផ្លាស់ប្តូរទៅលេងនៅក្លឹប Stoke City ក្នុងតម្លៃខ្លួន ១០លានផោន ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner