នៅឆមាសទី១ ឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ កាត់បន្ថយការធ្វើដំណើររបស់អ្នកដំណើរប្រមាណ៤០ភាគរយ

អារ៉ាប់រួម៖ អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ពិភពលោកសម្រាប់ការធ្វើដំណើរអន្តរជាតិនោះ  នៅឆមាសទីមួយ ឆ្នាំ២០២១ បានកាត់បន្ថយការធ្វើដំណើររបស់អ្នកដំណើរប្រមាណ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ។

អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ មានមនុស្សចំនួន៨៦.៤លាននាក់ មុនពេលផ្ទុះជំងឺរាតត្បាតនៅឆ្នាំ ២០១៩ ដែលបានក្លាយជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ពិភពលោក ចាប់តាំងពីបានវ៉ាដាច់អាកាសយានដ្ឋានអន្តរជាតិ Heathrow ទីក្រុងឡុងដ៍ កាលពី៧ឆ្នាំមុន។ ចំណែកឯការធ្លាក់ចុះខាងលើនេះវិញ បានកើតឡើងដោយសារតែវីរុសបំប្លែងខ្លួនថ្មី Delta រីករាលដាលកាន់តែច្រើន ដោយបានកាត់ផ្តាច់ប្រភពទីផ្សារធំបំផុតរបស់មជ្ឈមណ្ឌលនេះ ហើយបន្តរាំងស្ទះដល់ឧស្សាហកម្មអាកាសចរណ៍ពិភពលោក។

យ៉ាងណាមិញ នាយកប្រតិបត្តិអាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ លោក Paul Griffiths នៅតែមានភាពសុទិដ្ឋិនិយមចំពោះចំណុចឆ្លងកាត់ខាងកើត-ខាងលិចដ៏សំខាន់ នៅពេលដែលអាជ្ញាធរបានបើកដំណើរការផ្លូវសំខាន់ៗរបស់ទីក្រុងឌូបៃ ទៅឧបទ្វីបឥណ្ឌា និងអង់គ្លេស។ អ្នកដំណើរចំនួន១០.៦លាននាក់ ដែលបានឆ្លងកាត់អាកាសយានដ្ឋានក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះនៅតែមានភាពវិជ្ជមាន៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner