ក្រុមហ៊ុន Huawei រាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូលដ៏ធំបំផុតមិនធ្លាប់មាន

ចិន ក្រុមហ៊ុន Huawei Technologies នាពេលថ្មីៗនេះបានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូលដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួន ដោយតួលេខនៅឆមាសទី ១ របស់ខ្លួនបានធ្លាក់ចុះជាង ២៩% ក្នុងឆ្នាំ២០២១នេះ ដោយសារតែការរឹតត្បិតរបស់សហរដ្ឋអាមេរិកទៅលើដំណើរការផ្គត់ផ្គង់បន្ទះឈីបសំខាន់ៗរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមួយនេះ។

ក្រុមហ៊ុនជើងឯកផ្នែកបច្ចេកវិទ្យាចិនមួយនេះបានបញ្ជាក់ថា ប្រាក់ចំណូលសម្រាប់ឆមាសទី ១ ឈានដល់ទឹកប្រាក់ ៣២០,៤ ពាន់លានយន់ ឬស្មើនឹង ៤៩,៥៦ ពាន់លានដុល្លារ។ ទោះយ៉ាងណា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនបានកើនឡើងដល់ ៩,៨% ពី ៩,២% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយប្រធានក្រុមហ៊ុន Huawei លោក Guo Ping ក៏បានឱ្យដឹងដែរថា Huawei នឹងបន្តវត្តមាននៅក្នុងវិស័យទូរស័ព្ទចល័ត ជាពិសេសគឺនឹងមកជាមួយនូវភាពជឿនលឿនជាបន្តបន្ទាប់ក្នុងការផលិតបន្ទះឈីប ហើយបល្ល័ង្កស្មាតហ្វូននឹងត្រលប់មកវិញ។

ការបញ្ជាក់នេះមានន័យថា ក្រុមហ៊ុន Huawei នឹងត្រឡប់មកវិញជាមួយនឹងស្មាតហ្វូនដ៏អស្ចារ្យបំផុតសម្រាប់វាយដណ្ដើមទីផ្សារវិញ ខណ:ដែលបច្ចុប្បន្ននៅក្នុងតារាង Top 5 ពុំមានវត្តមានរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមួយនេះឡើយ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner