ថៃ​ប្រមូល​វ៉ាក់សាំង​ឲ្យបាន​១​២​០​លាន​ដូ​ស​ ​ក្នុង​ឆ្នាំ​២​០​២​១​នេះ​

អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​បានឲ្យ​ដឹង​ថា​ ​ផ្គង់​ផ្គត់​វ៉ាក់សាំង​សរុប​មកដល់​ប្រទេស​ថៃ​ ​សម្រាប់​ ​២​០​២​១​ ​គ្រោង​កើន​ឡើង​លើស​ ​១​២​០​លាន​ដូ​ស​ ​ក្នុង​នោះ​ ​គ្រាន់តែ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​គឺ​មាន​ ​៦​១​លាន​ដូ​ស​។​

​ប្រភព​បន្ត​ថា​ ​វ៉ាក់សាំង​ទាំងនោះ​ ​រួម​ទាំង​វ៉ាក់សាំង​ចិន​ ​Sin​o​v​a​c ​៣​០​លាន​ដូ​ស​ ​និង​វ៉ាក់សាំង​អាមេរិក​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ចំនួន​ ​៣​០​លាន​ដូ​ស​ ​ហើយ​ថៃ​ក៏មាន​គម្រោង​ទិញ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​៦​០​លាន​ដូ​ស​បន្ថែម​នៅ​ឆ្នាំ​២​០​២​២​ ​ផង​ដែរ​។​

​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​Rue​t​e​rs ​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​២​៤​ ​សីហា​ ​នេះ​ ​ដោយ​ដកស្រង់​សម្តី​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​ ​An​uc​h​a​ ​Bur​a​p​a​c​h​a​i​sr​i​ ​ថា​ប្រទេស​ថៃ​នឹង​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ឱសថ​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​ចំនួន​ ​៦​១​លាន​ ដូ​ស​ ​នៅ​ក្នុង​ឆ្នាំ​២​០​២​១​នេះ​ ​ដែល​នឹង​នាំ​ឱ្យ​ការ​ផ្គង់​ផ្គត់​វ៉ាក់សាំង​សរុប​របស់​ថៃ​សម្រាប់​ ​២​០​២​១​នេះ​ ​កើន​ឡើង​លើស​ ​១​២​០​លាន​ដូ​ស​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner