រដ្ឋបាលខេត្តកណ្ដាលប្រគល់អំណោយ គ្រឿងឧបភោគបរិភោគ និង សម្ភារប្រើប្រាស់ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ នៃខេត្តកណ្តាល

អត្ថបទដោយ៖
ធី ដា

ខេត្តកណ្ដាល ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានប្រគល់អំណោយ គ្រឿងឧបភោគបរិភោគ និងផ្លែតាង៉ែន ព្រមទាំងសម្ភារប្រើប្រាស់ បង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ នៃខេត្តកណ្តាល សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាល និងអ្នកកំពុងធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌល តាមបណ្ដាក្រុង-ស្រុកដែលបានចែកជូននាពេលនេះ និងក្រុមការងារជួរមុខ ដែលកំពុងបំពេញការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅតាមមណ្ឌលនានា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល តាំងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្រ្តីរាជការ នៃរដ្ឋបាលខេត្តកណ្តាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជននានាដែលតែងតែបានជួយឧបត្ថម្ភគាំទ្រក្នុងការផ្តល់នូវអំណោយជាច្រើនហូរហែរ ជាពិសេសក្នុងថ្ងៃនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយកបុរី ឡេង ណាវ៉ាត់ត្រា ដែលបានឧបត្ថម្ភ ផ្លែតាង៉ែន ចំនួន ១២តោន ជូនដល់រដ្ឋបាលខេត្តកណ្តាលនាថ្ងៃនេះ និងបានបែងចែកបន្តដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ផងដែរ ។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា អំណោយដែលបានផ្ដល់ជូនក្រុង-ស្រុកនាព្រឹកនេះ ក្រុង-ស្រុកនីមួយៗទទួលបាន អង្ករ០៣តោន ទឹកស៊ីអ៊ីវ ៣០០យួរ មី១០០កេស ត្រីខកំប៉ុង ១០០យួរ ម៉ាស់៣កេសធំ និងផ្លែតាង៉ែន ចំនួន០១តោន ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner