ទោះក្នុងបរិបទជំងឺកូវីដ-១៩ ក៏ដោយ និយ័តករមូលបត្រកម្ពុជា នៅតែបន្តការរៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានបន្តការរៀបចំវគ្គបណ្តុះបណ្តាល កសាងសមត្ថភាព ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងក្របខណ្ឌ “ កម្មវិធីឧត្តមភាពលើកទី២ ” តាមប្រព័ន្ធអនឡាញ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយ ផ្តោតលើប្រធានបទស្តីពី “ការរៀបចំ និងពង្រឹងអភិបាលកិច្ច សាជីវកម្មលក្ខណៈគ្រួសារ ” ធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស ជាប្រធានការិយាល័យ អភិបាលកិច្ចសាជីវកម្ម នៃនិយ័តករមូលបត្រកម្ពុជា ” និង “ អនុលោមភាព តាមច្បាប់ និងបទប្បញ្ញត្តិ៖ អត្ថប្រយោជន៍ និងហានិភ័យ ” ធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស លោកនាយកគ្រប់គ្រងនៃការិយាល័យមេធាវីសិទ្ធិស័ក្តិ ” ។

វគ្គបណ្តុះបណ្តាលនេះដែល ក៍មានការចូលរួមពីម្ចាស់អាជីវកម្ម ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ នៃក្រុមហ៊ុន/សហគ្រាស ដែលបានចូលរួមកម្មវិធីឧត្តមភាពលើកទី២ និងលើកទី១ ផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner