ក្រសួងមហាផ្ទៃបដិសេធការឃោសនាក្រុមប្រឆាំងដែលទាញដំណើរឯកជនសម្តេចក្រឡាហោមទៅប្រទេសបារាំង ក្នុងរឿងនយោបាយ (Video Inside)

ការព្យាយាមឃោសនារបស់ក្រុមប្រឆាំងដើម្បីទាញរកផលប្រយោជន៍នយោបាយជុំវិញដំណើររបស់សម្តេចក្រ ឡាហោម ស ខេង ទៅប្រទេសបារាំង បានជម្រុញឲ្យមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃចេញលិខិតឆ្លើយតប។ សម្តេចក្រឡាហោម ស​ ខេង

បានអញ្ជើញបំពេញទស្សនកិច្ចឯកជនក្នុងប្រទេសបារាំងរយៈពេល២សប្តាហ៍រវាងពីថ្ងៃទី២២ សីហាដល់៥កញ្ញាឆ្នាំ២០២១។ ប៉ុន្តែដំណើរឯកជនរបស់សម្តេចឧបនាយករដ្ឋមន្ត្រីសខេងទៅកាន់ប្រទេសបារាំង ដែលជាកន្លែងមួយនៃសំបុករស់នៅរបស់មេខ្លោងក្រុមឧទទ្ទាម, ក្រុមប្រឆាំងបានប្រើវិធីឃោសនាបំប៉ោងផងនិង បង្ហាញតម្រុយដើម្បីរកការចង់ជួបជជែកក្រៅផ្លូវការនោះថែមទៀត។ ការផ្សាយតាមបណ្តាញឃោសនាដែល ស្និទនឹងមេខ្លោងក្រុមប្រឆាំងថែមទាំងបានសរសេរដកស្រង់សម្តីក្រុមឧទ្ទាមក្រៅស្រុកបញ្ជាក់ថា គេមានគម្រោង ជួបពិគ្រោះយោបល់ក្រៅផ្លូវការជាមួយលោកសខេងនៅប្រទេសបារាំង។

មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេ នីយ៍សន្តិបណ្ឌិតខៀវ សុភ័គ កាលពីល្ងាចថ្ងៃច័ន្ទ បានចេញសេចក្តី បដិសេធមួយបញ្ជាក់ថា ការធ្វើដំណើរទៅកាន់ប្រទេសបារាំងរបស់សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដោយសារធុរៈផ្ទាល់ខ្លួន ហើយគ្មានកម្មវិធីផ្សេងក្រៅពីនោះឡើយ។ នៅថ្ងៃទី២៤

សីហានេះផងដែរ ឆ្លើយតបចំពោះពាក្យសម្តីរបស់ក្រុមប្រឆាំងដែលស្វែងរកការចង់ជួបសម្តេចក្រឡាហោម សខេង នៅក្នុងប្រទេសបារាំងនោះ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានថ្លែងចំអក ដល់ក្រុមប្រឆាំងថា ត្រូវរង់ចាំរហូតទាល់តែសេះដុះស្នែងសិន។ លោកសុខឥសានបានថ្លែងបន្តទៀត ថា គណបក្សប្រជាជនកម្ពុជាកាន់អំណាច មិនទៅជួបក្រុមឧទ្ទាមក្រៅច្បាប់នោះឡើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner