ចក្រភពអង់គ្លេស បានបញ្ជូនអត្តពលិកជាង ២២០នាក់ ប្រជែងលើ ១៩ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ទីក្រុងតូក្យ

ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ ចក្រភពអង់គ្លេស បានបញ្ជូនអត្តពលិកជាង ២២០ នាក់ ចូលរួមប្រកួតប្រជែងលើ១៩ ប្រភេទកីឡា ។
ក្នុងនោះមានអត្តពលិកល្បីៗ ជាច្រើនដែលតែងតែនាំដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធពីព្រឹត្តការណ៍កីឡាជនពិការកម្រិតពិភពលោកជារៀងរាល់៤ឆ្នាំម្តង ។
 ប៉ារ៉ាឡាំពិក ឆ្នាំ២០២០ ដែលត្រូវបានពន្យាពេលមកឆ្នាំ២០២១នេះ ត្រូវបានម្ចាស់ផ្ទះប្រឹងប្រែងរៀបចំ បើទោះបីមានជំងឺរាតត្បាតកូវីត-១៩ ក៏ដោយ ។ ដោយតម្រូវអោយអត្តពលិកទាំងអស់គោរពនូវវិធានសុវត្តិភាព ទប់ស្កាត់នឹងជំងឺកាចសាហាវមួយនេះ ដើម្បីធ្វើការប្រកួតប្រជែងនាំមេដាយជូនជាតិរបស់ខ្លួន ។ 

	គួរបញ្ជាក់ថា ក្នុងចំណោម១៩ប្រភេទកីឡា ដែលចក្រភពអង់គ្លេសបញ្ជូនចូលរួម សិតសឹងតែប្រភេទកីឡាសក្តានុពល មានកីឡាអត្តពលកម្ម ប្រណាំងសេះ ហែលទឹក ទ្រីយ៉ាត្លុង តេក្វាន់ដូ និងប្រណាំងកង់ជាដើម ៕ 
ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner