ភ្លៀងលិចក្រុងព្រះសីហនុ សម្លាប់មនុស្ស១នាក់ (Video Inside)

ភ្លៀងបានបន្តធ្លាក់ក្នុងក្រុងព្រះសីហនុនៅថ្ងៃនេះថែមទៀត បន្ទាប់ពីភ្លៀងធ្លាក់ដ៏ខ្លាំងក្លាកាលពីម្សិលមិញប្រ មាណ៥ម៉ោង ដោយបង្កការលិចលង់, ធ្វើឲ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតបានរងរបួស និងបានបង្កវិនាសអន្ត រាយទ្រព្យសម្បត្តិ រដ្ឋនិងប្រជាជន។

យោងតាមក្រសួងធនធានទឹកនិងឧតុនិយម, ភ្លៀងធ្លាក់ក្នុងក្រុងកាលពីម្សិល មិញក្នុងកម្រិត ប្រមាណជិត៣០០មីលីម៉ែត្រ។ ការធ្លាក់ភ្លៀងដ៏ខ្លាំងនេះ ត្រូវគេកត់សម្គាល់ថាភាពកម្រមួយដែល មានក្នុងរយៈ ពេល៣០ឆ្នាំម្តង។

បុរសអាយុ៤០ឆ្នាំម្នាក់ ត្រូវហួរកួចវេលាម៉ោងប្រមាណ៤កន្លះនៅចំណុចស្ពាន អូរ៥ក្នុងសង្កាត់៤ក្រុងព្រះសីហនុ និងសាកសពត្រូវគេប្រទះឃើញអណ្តែតទឹកនៅម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២៥សីហានេះ។ ចំណែកអ្នករងរបួស គឺ ជាបុរសដែលជិះម៉ូតូ ត្រូវទឹកកួចនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។

ក្រសួងធនធានទឹក កាលពីម្សិលមិញ បានប្រកាសព្យាករណ៍ការធ្លាក់ភ្លៀងខ្លាំងក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ ដោយសារកម្ពុជាទទួល រងនូវឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង និងឥទ្ធិពលជ្រលងសម្ពាបទាប ITCZ។ រដ្ឋបាលខេត្ត ព្រះសីហនុ បានអំពាវនាវដល់ ប្រជាពលរដ្ឋក្នុងខេត្តត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបាន ខ្ពស់ បំផុត ដោយស្វែងរកទី តាំងដែលមានសុវត្ថិភាព និងកុំចាកចេញពីផ្ទះបើគ្មានភាពចាំបាច់, ជាពិសេសកុំធ្វើដំណើរ តាមដងផ្លូវជម្រាលភ្នំ និងទីកន្លែងដែលមានទឹកហូរកាត់ខ្លាំង ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយ ថាហេតុ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner