ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៥៧នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានបន្តរកឃើញការឆ្លងកូវីដ១៩ ចំនួន ៥៧នាក់ បន្ថែមទៀតហើយ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីនៅថ្ងៃនេះ ជាករណីឆ្លងលើពលករដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ១៥នាក់, ករណីឆ្លងលើពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន ២២នាក់ និង ២០នាក់ផ្សេង ទៀត ជាករណីឆ្លងនៅក្នុងសហគមន៍ ។ ការឆ្លងនៅក្នុងសហគមន៍ក្នុងខេត្តឧត្តរមានជ័យថ្ងៃនេះ បានកើតលើពល រដ្ឋមានទីលំនៅក្នុងក្រុងសំរោងចំនួន ៥នាក់, ស្រុកអន្លង់វែង ៣នាក់ ពលរដ្ឋមកពីខេត្តត្បូងឃ្មុំចំនួនម្នាក់ និង១១ នាក់ ដទៃទៀតជាបុគ្គលិកនៃក្រុមហ៊ុនអូរស្មាច់រីសត ។ ខេត្តឧត្តរមានជ័យគិតរហូតមកទល់នឹងពេលនេះ មាន អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦ពាន់ ៣៥៩នាក់, ជាសះស្បើយចំនួន ២ពាន់ ៨០១នាក់  និងមានមនុស្សស្លាប់ ចំនួន ១០នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner