អាមេរិក​ចំណាយ​ថវិកា​​១​.​២​ពាន់​លាន​ដុល្លារ​ ​សង់​ស្ថានទូត​ថ្មី​នៅ​ហាណូយ​

ស្ថានទូត​អាមេរិក​នៅ​វៀតណាម​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​នាយកដ្ឋាន​ធនធានធម្មជាតិ​និង​បរិស្ថាន​ទីក្រុង​ហាណូយ​ ​ដើម្បី​ជួល​ដី​មួយ​កន្លែង​ដើម្បី​សាងសង់​ស្ថានទូត​ថ្មី​។​

​ការ​ចុះហត្ថលេខា​នេះ​បាន​ធ្វើឡើង​កាលពី​ពេលថ្មីៗនេះ​ ​ក្នុង​ពេល​អនុ​ប្រធានាធិបតី​អាមេរិក​ ​លោកស្រី​ ​Kam​a​l​a​ ​H​arris​ ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​ ​ហើយ​លោកស្រី​ក៏​ធ្វើជា​អធិបតីភាព​ក្នុង​ពិធី​នោះ ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​វៀតណាម​ទៀត​ផង​។​

​ស្ថានទូត​ថ្មី​ ​តម្លៃ​១​.​២​ពាន់​លាន​ដុល្លារ​អាមេរិក​ ​នឹង​បោះ​ទីតាំងនៅ​លើ​ដី​ទំហំ​៣​.​២​ហិច​តា​ ​ក្នុងសង្កាត់ Cau Giay ​ដែល​​ត្រូវ​ជួល​៩​៩​ឆ្នាំ​ ​នេះ​បើ​តាម​កិច្ចព្រមព្រៀង​។​

​គួររម្លឹកថា ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​លើ​ការស្ថាបនា​អគារ​ស្ថានទូត​អាមេរិក​ថ្មី​ ​កាលពី​ឆ្នាំ​២​០​១​៩​ ​ខណៈ​ដែល​ក្រុង​ហាណូយ​បាន​អនុម័ត​កា​រជួល​ដី​មួយ​កន្លែង​នោះ​ ​កាលពីដើម​ឆ្នាំ​២​០​២​១​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner