ទីភ្នាក់ងារអន្តរជាតិថា កូរ៉េខាងជើងផ្តើមរ៉េអាក់ទ័រនុយក្លេអ៊ែរវិញហើយ

ទីភ្នាក់ងារឃ្លាំមើលថាមពលអាតូមិចអន្តរជាតិ (IAEA) បានអះអាងថា កូរ៉េខាងជើងទំនងជាបានចាប់ផ្ដើមដំណើរការ រ៉េអាក់ទ័រនុយក្លេអ៊ែរមួយកន្លែង ដើម្បីចម្រាញ់សារធាតុ plutonium សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។

នៅក្នុងរបាយការណ៍របស់ខ្លួន ចេញផ្សាយកាលពីពេលថ្មីៗនេះ ទីភ្នាក់ងារ IAEA បានបញ្ជាក់ទៀតថា ចាប់ផ្ដើមពីខែធ្នូ ឆ្នាំ២០១៨ រហូតដល់ដើមខែកក្កដា ឆ្នាំ២០២១ កូរ៉េខាងជើងមិនបានដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរនៅឯរោងចក្រ យ៉ុងប្យុន (Yongbyon) នោះទេ។

ប៉ុន្តែចាប់ពីដើមខែកក្កដា ឆ្នាំ២០២១មក រ៉េអាក់ទ័រនេះបានបញ្ចេញសកម្មភាព ដែលទំនងជាការផលិតសារធាតុភ្លុយតូញ៉ូម សម្រាប់អាវុធនុយក្លេអ៊ែរ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner