ពលរដ្ឋជាង៦៦ភាគរយក្នុងរង្វង់១៦លាននាក់ទូទាំងប្រទេសទទូលបានការចាក់វ៉ាក់សាំង (Video Inside)

ចំនួនប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងបានកើនជាង១០លាន៥សែននាក់ហើយគិតត្រឹម ថ្ងៃទី៣០ សីហាឆ្នាំ២០២១។ យោងតាមក្រសួងសុខាភិបាល, ពលរដ្ឋដែលបានទទួលវ៉ាក់សាំង មានចំនួនសរុប១០លាន៥ សែន៦ម៉ឺន២ពាន់៩៩៥នាក់ហើយ, ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងបាន២ដូសរួចមានចំនួន៨លាន៣សែន៩ម៉ឺន២ ពាន់៣១៦នាក់។

ក្នុងចំណោមពលរដ្ឋទាំង ១០លាន៥សែននាក់នោះ, ការចាក់វ៉ាក់សាំងលើពលរដ្ឋអាយុពី១៨ឆ្នាំឡើងមានចំនួន ៩លាន៩ម៉ឺន២ពាន់១៥៥នាក់, និងលើយុវជនវ័យ ជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំមានចំនួន ១លាន ៤សែន ៧ម៉ឺន៨៤០នាក់។ មនុស្សទី៩លាននាក់ដែលត្រូវទទួលបានការជួយឧបត្ថម្ភថវិកានិងសម្ភារៈពីប្រមុខរាជរដ្ឋាភិ បាលកម្ពុជាគឺជាស្ត្រីចំណាស់អាយុ៧៦ឆ្នាំរស់នៅភូមិថ្មសំលៀង, ឃុំមៀន, ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

កម្ពុជាដែលមានប្រជាពលរដ្ឋសារុបចំនួន១៦លាននាក់ ទំហំភាគរយនៃការចាក់ វ៉ាក់សាំងនា ពេលនេះ កើនបានប្រមាណ៦៦,០២%, ចំណែកការចាក់ដូសទី៣ ឬដូសជម្រុញវិញ គិតត្រឹមថ្ងៃ ទី ៣០សីហា បានលើពលរដ្ឋចំនួន ចំនួន៥៩ម៉ឺន៩ពាន់៧២២នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner