អាវកីឡាចាស់ៗរបស់ក្រុម Napoli និង Barcelona មានតម្លៃបំផុត ក្នុងចំណោមក្រុមទាំង១០ នៅអ៉ឺរុប

អាវកីឡាគឺជាអាវដែលត្រូវបានពាក់ដោយសមាជិកក្រុមដែលបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេជាមួយក្រុម។ អាវកីឡាត្រូវបានពាក់ដោយអត្តពលិក ដើម្បីកំណត់អាវកីឡាចាស់ៗ ដែលបង្ហាញពីនិមិត្តសញ្ញារបស់អ្នកឧបត្ថម្ភក្រុមបាល់ទាត់ នៅតំបន់អ៉ឺរុប ដែលមានតម្លៃបំផុត ទាំង១០ មានតែអាវក្រុម Napoli និង Barcelona ថ្លៃជាងគេ ។

១) Barcelona ១៩៩១/៩២ មានតម្លៃ ៥៩៩.៩៩ ផោន គឺអាវពណ៌ទឹកក្រូច ដែលតារាឆ្នើមរបស់ក្រុម Barcelona ពាក់បេលឈ្នះពានរង្វាន់អឺរ៉ុប ឆ្នាំ ១៩៩២ ទល់នឹង Sampdoria ។ ពាក់ដោយ Ronald Koeman, Hristo Stoichkov និងលោក Pep Guardiola ដែលជាគ្រូបង្វឹកក្រុម Manchester City ។


២) Napoli ១៩៩០/៩១ មានតម្លៃ ៤៩៩.៩៩ ផោន , គឺជាអាវដែល Diego Maradona បានពាក់អំឡុងឆ្នាំចុងក្រោយ របស់គាត់ជាមួយក្រុមអ៊ីតាលីមួយនេះ  ។ ហើយក៏ជាអាវចុងក្រោយរបស់ក្រុម Napoli បានពាក់ទទួលបាន Scudetto ឈ្នះក្របខ័ណ្ឌ Serie A ។

សូមបញ្ជាក់ថា ក្រៅពីក្រុម២ខាងលើ ក៏មានអាវក្រុម Juventus Dortmund , Liverpool , Chelsea , Inter Milan , Arsenal , AC Milan , និងក្រុម Manchester United ផងដែរ ៕







សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner