ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៩២នាក់ (Video Inside)

ខេត្តត្បូង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩២នាក់ ថែមទៀត នៅថ្ងៃនេះ ដែលជាតួលេខឆ្លងកើន លើសម្សិលមិញ ចំនួន៩នាក់ ។

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងសួង ម្នាក់, ស្រុកមេមត់ ៧៧នាក់, ស្រុកពញាក្រែក ៦នាក់, ស្រុកត្បូងឃ្មុំ ២នាក់ និងឆ្លងលើពលរដ្ឋនៅស្រុកតំបែរ ចំនួន ៦នាក់ ។ ខេត្តត្បូងឃ្មុំ គិតត្រឹមថ្ងៃទី៣១ សីហា នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ពាន់ ៤៥២នាក់ , ជាសះស្បើយឡើងវិញចំនួន ២ពាន់ ៦៦០នាក់ និងមានអ្នកស្លាប់ចំនួន ៤១នាក់ ។ នៅក្នុងខេត្តត្បូងឃ្មុំនោះ ផងទៀត មានអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន ១២នាក់ ហើយគិតរហូតមកដល់ពេលនេះ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner