មណ្ឌលគិរីឆ្លង៤៧នាក់ (Video Inside)

ខេត្តមណ្ឌលគិរី បានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៤៧នាក់ ថែមទៀតហើយ ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ១៤នាក់ ធៀបនឹងការរកឃើញពីម្សិលមិញ ។

យោងតាមរដ្ឋ បាលខេត្ត, ការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋក្នុងក្រុងសែនមនោរម្យចំនួន ២នាក់, ស្រុកពេជ្រាដា២នាក់, ស្រុកអូររាំង៣១នាក់, ស្រុកកែវសីមា ៨នាក់ និងឆ្លងលើពលរដ្ឋមានទីលំនៅក្នុងស្រុកកោះញែក ចំនួន ៤នាក់ ។

ខេត្តមណ្ឌលគិរីនៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ១៥នាក់ ផងដែរ ។ នៅក្នុងខេត្ត មណ្ឌលគិរីនោះផងដែរ មានអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន ២៦នាក់ ហើយគិតរហូតមកដល់ពេលនេះ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner