ថៃ​ផ្តើម​ប្រមូល​ពន្ធ​ ​VAT​ ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​

ប្រទេស​ថៃ​ ​នៅ​ថ្ងៃ​ទី​១​ ​កញ្ញា​ ​២​០​២​១​ ​នឹង​ចាប់ផ្តើម​ប្រមូល​ពន្ធអាករ​លើ​តម្លៃ​បន្ថែម​ ​ហៅ​កាត់​ថា​ ​VAT​ ​ពី​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​ ​ហើយ​រំពឹង​ថា​ ​កើន​យ៉ាង​តិច​៥​ពាន់​លាន​បាត​ ​ឬ​ ​១​៥​៤​.​៧​០​ដុល្លារ​អាមេរិក​ ​ក្នុង​១​ឆ្នាំ​ៗ​។​

​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​ថៃ​ ​E​knit​i​ N​it​i​than​p​rap​has​ ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​បណ្តា​ក្រុមហ៊ុន​បរទេស​ដែល​ផ្តល់​សេវា​អេ​ឡិច​ត្រូនិ​ក​ក្នុង​ប្រទេស​ថៃ​នឹង​ត្រូវតែ​ចុះបញ្ជី​បង់ពន្ធ​ ​VAT​ ​។​ ​យ៉ាងណាក្តី​ ​លោក​ ​E​knit​i​ ​បាន​លើកឡើង​ថា​ ​មកទល់​ពេលនេះ​ ​មាន​ក្រុមហ៊ុន​៦​៩​ ​ក្រុមហ៊ុន​បាន​ចុះបញ្ជី​រួចហើយ​ ​ក្នុងចំណោម​គោលដៅ​ ​ចំនួន​១​០​០​។​ ​លោក​បន្ថែម​ទៀត​ថា​ ​បណ្តា​ក្រុមហ៊ុន​មាន​ចំណូល​ជាង​១​.​៨​ពាន់​លាន​បា​តនឹង​ត្រូវ​បង់ពន្ធ​ ​៧​ភាគរយ​ ​ដែល​ត្រូវ​បង់​ប្រចាំខែ​។​

​ក្រសួង​ពាណិជ្ជកម្ម​ដាក់​គោលដៅ​ប្រមូល​ពន្ធ VAT​ នេះ​ ​ឲ្យបាន​យ៉ាងតិច​ ​៥​ពាន់​លាន​បាត​បន្ថែម​ ​ដោយសារតែ​គោលដៅ​នេះ​គឺ​ទទួល​បាន ​នៅមុន​ពេល​មាន​ជំងឺរាតត្បាត​ទៀត។​ ​ថៃ​ប្រមូល​ពន្ធ​ប្រមាណ​៨​០​០​ពាន់​លាន​បាត​ ​ពី​ពន្ធអាករ​លើ​តម្លៃ​បន្ថែម​៕​ ប្រភពពី CNA

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner