២ កញ្ញា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. អគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត (កម្ពុជា-ថៃ) ត្រូវបានជួសជុលកែលម្អឡើងវិញរួចរាល់ និងដាក់ឱ្យដំណើរចាប់ពីថ្ងៃទី២ ខែកញ្ញាតទៅ – FN

២. ​សំណង់លំនៅឋានលក្ខណៈបុរី និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ត្រូវគេរំពឹងថានឹងលេចឡើងជាបន្តបន្ទាប់ នៅតាមបណ្តោយផ្លូវជាតិលេខ ៥ នៅពេលការដ្ឋានបញ្ចប់ ហើយតម្លៃអចលនទ្រព្យនឹងកើនយ៉ាងតិច ១០% – ភ្នំពេញបុស្តិ៍

៣. ៨ខែ ឆ្នាំ២០២១ ការនាំចេញកសិផលដំឡូងមី មានចំនួន ១.២តោន កើនឡើង ១២,២% ក្នុងនោះនាំចេញទៅថៃ វៀតណាម និងចិន ឯការនាំចេញដំឡូងមីស្រស់មានចំនួន ៤៦៩ ៣០០តោន ថយចុះ ៤,៧% – រស្មីកម្ពុជា

៤. រដ្ឋមន្ត្រីការបរទេសចិន Wang Yi ព្រមានថា ភាពតានតឹងផ្នែកនយោបាយរវាងចិន និងអាមេរិក នឹងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើបញ្ហាការប្រែប្រួលអាកាសធាតុ – Reuters         

៥. នាយករដ្ឋមន្ត្រីថៃ បដិសេធពាក្យចចាមអារ៉ាមថានឹងមានការរុះរើគណៈរដ្ឋមន្ត្រី ព្រមទាំងការរំលាយសភា តែលោកថា លោកមានបំណងនៅក្នុងមុខតំណែងនេះ រហូតរដ្ឋាភិបាលបញ្ចប់អាណត្តិ ៤ឆ្នាំរបស់ខ្លួនពេញលេញនៅឆ្នាំ២០២៣ – Bangkok Post

ads banner