ប្រគល់-ទទួលអគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ ៖

អគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាព្រំដែនកម្ពុជា ក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានក៍សាងរួចរាល់និងបំពាក់សម្ភារបច្ចេកទេស ត្រូវបានមន្ត្រីថ្នាក់ដឹកនាំអន្តរក្រសួង ធ្វើពិធីប្រគល់-ទទួលនាថ្ងៃទី២ខែកញ្ញាឆ្នាំ២៩២១ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ។

អគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ សាងសង់ជាអគារបំពេញបែបបទច្រកចេញ-ចូល ទំហំ ២.០១៨,៧៦ម៉ែត្រក្រឡា កម្ពស់ ៣ជាន់ (ជាន់ផ្ទាលើដី ជាន់ទី១និងជាន់ទី២) ។

តំណាងអន្តរក្រសួងខាងលើបានធ្វើការពិនិត្យនិងកែសម្រួលកំណត់ហេតុប្រគល់-ទទួលពង្រាងដ៏វែងមួយ ឱ្យស្របតាមនិតិវិធី កិច្ចលទ្ធកម្មនៃពីធីប្រគល់-ទទួលនិងបន្តពិនិត្យយកសំណងជាក់ស្តែង ។

គណៈអធិបតីបានផ្តល់មតិផ្តាំផ្ញើ នៅបន្ទាប់ពីមតិតំណាងអន្តរក្រសួងបានបូកសរុបលទ្ធផលការប្រគល់-ទទួល ។
ពោលគឺបានស្នើអិយអ្នកទទួលនិងប្រើប្រាសអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។

សូមរំលឹកថា អាគារ ថ្មីនៃរដ្ឋបាល នៅ ច្រក អន្តរជាតិ ប៉ោយប៉ែត ត្រូវបានសែនក្រុងពាលីថ្ងៃទី២៩ខែតុលាឆ្នាំ២០១៧ មកម្ល៉េះ ។

ហើយនៅថ្ងៃទី៣០ខែតុលាឆ្នាំ២០១៧ បានធ្វើពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកស្រីសម្តេចក្រឡាហោមញ៉ែម សាខន ស ខេង ។

អគារត្រូវសាងសង់និងមានស្ថាបត្យកម្ម តាម រចនាបទ ខ្មែរ មាន ស្តង់ដារ និង លក្ខណៈ ទំនើប ទាន់សម័យ ដូច ប្រទេស ជិត ខាង ។
វាត្រូវពី លើ ផ្លូវ នៃ ច្រក តែម្តង ដោយ ប៉ាន់តម្លៃចំណាយ ថវិកា ជាង ១លាន ដុល្លារសរអា ។

ក្នុងអគារនោះ ក៏ មាន ប៉ុស្តិ៍ នគរបាល អន្តោ ប្រវេសន៍ (នគរបាលច្រកទ្វារអន្តរជាតិ,នគរបាលទិដ្ឋាការ) បំពេញ ការងារ ជូន ភ្ញៀវ ជាតិ អន្តរជាតិ នៅ សង ខាងផ្លូវ និង មានការិយាល័យ ធ្វើការ របស់ អង្គភាព ពាក់ព័ន្ធមានគយនិងរដ្ឋាករ , ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ ,អតីត កាំកុងត្រូល ,ផ្នែកចត្តាឡីស័ក ,នគរបាលអន្តរជាតិ និង នគរបាលទេសចរណ៍ជាដើម ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner