រថយន្ត Fordបុករុឺម៉កសណ្ដោងកំពុងប៉ះកង់នៅចញ្ចេីមផ្លូវហេីយរុញទៅបុកបុរសម្នាក់ជាម្ចាស់រុឺម៉កបន្ថែមទៀតបណ្ដាលឲ្យរបួសធ្ងន់

ភ្នំពេញ  ៖  បុរសម្នាក់ស្រវឹងស្រា  បានបេីករថយន្ត Ford មួយគ្រឿងទៅបុករុឺម៉កសណ្ដោងកំពុងប៉ះកង់នៅចញ្ចេីមផ្លូវហេីយរុញទៅបុកបុរសម្នាក់ជាម្ចាស់រុឺម៉កបណ្ដាលឲ្យរបួសធ្ងន់  កាលពីវេលាម៉ោង១១  និង២០នាទីយប់  ថ្ងៃទី២  ខែកញ្ញា  ឆ្នាំ២០២១  ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត  កែងច្រកចូលទីលានចាក់សម្រាមចាស់  ក្នុងសង្កាត់ស្ទឹងមានជ័យទី២  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ  ។ 

   តាមសម្ដីបុរសម្នាក់ដែលជាជាងប៉ះកង់ម៉ូតូបានប្រាប់ឲ្យដឹងថា  មុនកេីតហេតុមានប្ដីប្រពន្ធពីរនាក់បានបេីករុឺម៉កសណ្ដោងមកប៉ះកង់ម៉ូតូ កន្លែងគាត់  ដោយចករុឺម៉កសណ្ដោងលេីចញ្ចេីមផ្លូវ ត្រឹមត្រូវ ។ ខណៈកំពុងប៉ះកង់ម៉ូតូសណ្ដោងរុឺម៉ក ស្រាប់តែមានបុរសម្នាស្រវឹងស្រាបានក់បេីករថយន្តម៉ាក  Ford មួយគ្រឿង  ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ  2BD-4333 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុនីរ៉េត  ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿន និងរេចង្កូតមកស្ដាំដៃឡេីងលេីចញ្ចេីមផ្លូវមកបុករុឺម៉កសណ្ដោងពីក្រោយពេញទំហឹង  ធ្វេីឲ្យរុឺម៉កសណ្ដោងរុញទៅបុកបុរសម្នាក់ជាម្ចាស់កំពុងឈរមេីលជាងប៉ះកង់បណ្ដាលឲ្យរងរបួសធ្ងន់  ហេីយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ  ។ 

 ក្រោយកេីតហេតុ  សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ហេីយបានឃាត់តៃកុងរថយន្តបង្កមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២  និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យឲ្យធ្វេីការវាស់វែងយករថយន្តបង្កនិងរុឺម៉កសណ្ដោងទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ  ដេីម្បីដោះស្រាយតាមច្បាប់នាពេលក្រោយ  ៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner