យុវតី៣នាក់ស្លាប់ ក្រោយផឹកស្រាក្រឡុក (Video Inside)

ការជួបជុំគ្នាផឹកស្រាក្រឡុកនៅក្នុងបន្ទប់រវាងស្ត្រីវ័យក្មេង៣រូបអាយុរវាងពី១៨ដល់២០ឆ្នាំ ត្រូវគេរាយការណ៍ថា បាននាំឲ្យស្ត្រីទាំង៣នាក់នោះបាត់បង់ជីវិត។ ស្ត្រីម្នាក់បានស្លាប់ពេលធ្វើដំណើរទៅដល់ស្រុកកំណើតក្នុងខេត្តកណ្តាល និង២នាក់ទៀតបានស្លាប់ក្នុងបន្ទប់ជួលក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមននៅថ្ងៃទី២កញ្ញានេះ។ 

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីទាំង៣ បានជួបជុំផឹកស្រាក្រឡុកធ្វើដោយផ្ទាល់ដៃកាលពីយប់ថ្ងៃ ទី១កញ្ញាឆ្នាំ២០០២១។ លុះព្រឹកឡើងនៅថ្ងៃព្រហស្បតិ៍នេះ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីទាំង៣ បានធ្វើដំណើរទៅ ស្រុកខ្សាច់កណ្តាលដែលជាស្រុកកំណើត និងរូបនាងក៏បានស្លាប់នៅទីនោះ។ ចំណែកស្ត្រី២នាក់ទៀត ក៏បាន ស្លាប់ជាបន្តបន្ទាប់ផងដែរនៅថ្ងៃដដែលនេះ។ 

របាយការណ៍សមត្ថកិច្ចបានសរសេរថា ស្ត្រីដែលស្លាប់នៅខេត្តព្រៃវែងនោះ មុននឹងបាត់បង់ជីវិតនាងបានប្រាប់សាច់ញាតិថា នាងមានអាការៈមិនស្រួលខ្លួនក្រោយការផឹកស្រាក្រឡុកនោះមក។ ចំណែកស្ត្រី២នាក់ទៀតដែលបានបាត់បង់ជីវិតជាបន្តបន្ទាប់នោះ គឺ នៅមុនពេលស្លាប់ក៏បាន ប្រាប់គេ នូវអាការៈមិនស្រួលខ្លួនដូចគ្នានោះផងដែរ ។ 

មិនមានសេចក្តីរាយការណ៍ថាស្រាក្រឡុកដែលស្ត្រីទាំង៣បានទទួលទានបណ្តាលឲ្យស្លាប់នោះ ជាស្រាប្រភេទអ្វីនោះទេ។ សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់មូលហេតុពាក់ព័ន្ធនឹងការស្លាប់របស់ស្ត្រីវ័យក្មេងទាំង៣ នាក់ នោះឡើយ។ ស្ត្រីវ័យក្មេងទាំង៣ដែលបានបាត់បង់ជីវិតរួមមានឈ្មោះប្រួន កណ្ណិកា អាយុ១៩ឆ្នាំ, ថុលស្រីវី អាយុ ១៩ឆ្នាំនិងម្នាក់ទៀតឈ្មោះយឹមធារ៉ា។ 

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner