ស្ត្រីទេសចរជាតិចិនលង់ទឹកនៅឆ្នេរអូរឈើទាល (Video Inside)

ស្ត្រីទេសចរជាតិចិនម្នាក់អាយុ២១ឆ្នាំ បានបាត់បង់ជីវិតក្នុងហេតុការណ៍មួយដែលសមត្ថកិច្ចបានបញ្ជាក់ ថាជាអំពើលង់ទឹកនាឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ។ សាក្សីជាស្ត្រីជាតិចិនដូចគ្នាបានថ្លែងថាស្ត្រីជាតិចិន ឈ្មោះស៊ី គីយីង បានលង់ទឹកស្លាប់ក្នុងពេលកំពុងលេងទឹកនៅឆ្នេរសមុទ្ទអូរឈើទាលកាលពីថ្ងៃទី១កញ្ញា។ 

យោងតាមសមត្ថកិច្ច មុនហេតុការណ៍កើតឡើង, ស្ត្រីទេសចរចិនម្នាក់នោះរួមនិងមិត្តភក្តិរបស់ខ្លួន ដែលស្នាក់នៅសណ្ឋាគារឆាងឆឹង ក្នុងក្រុងព្រះសីហនុ បានជិះ PassApp មកកន្លែងឆ្នេរសមុទ្ទនោះ។ សេចក្តីរាយការណ៍បានបន្តថាប្រមាណ២០នាទីក្រោយមក ស្រាប់តែមានការស្រែកឆោឡោជុំវិញមនុស្សលង់ទឹកដែលប្រញាប់ឲ្យមានស្ទុះទៅជួយសង្គ្រោះជីវិត, ប៉ុន្តែយឺតពេលទៅហើយ ស្ត្រីទេសចរចិនរូបនោះ បានផ្តដង្ហើមទៅហើយ។ 

ក្រុមសមត្ថកិច្ចបានធ្វើកោសល្យវិច័យនិងបញ្ជាក់ថាស្ត្រីជាតិចិននោះ ពិតជាបានស្លាប់ដោយសារការ លង់ទឹកនោះមែន។ ក្រសួងធនធានទឹកនិងឧតុនិយម បានជួនដំណឹងរួចមកហើយក្នុងសប្តាហ៍នេះក្នុងការដាស់ តឿនពលរដ្ឋត្រូវប្រុងប្រយ័ត្ននឹងរលកសមុទ្ទដោយសារតែកម្ពុជារងនូវឥទ្ធិពលជ្រលង សម្ពាធទាបឥណ្ឌាក្នុង កម្រិតខ្លាំងជាមួយនិងប្រព័ន្ធសម្ពាធទាប។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner