រកឃើញអាវុធស្វ័យប្រវត្តិដឹកចូលក្រុងព្រះសីហនុ (Video Inside)

អាវុធវែងស្វ័យប្រវត្តិមួយដើម ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថក្នុងខេត្តព្រះសីហនុ បានឆែកឆេររកឃើញក្នុងពេលលាក់ទុកក្នុងរថយន្តដឹកទំនិញមួយគ្រឿងនាំចូលទៅក្នុងក្រុងព្រះសីហនុ។ 

ក្រុងព្រះសីហនុ តែមានសេចក្តីរាយការណ៍ជុំវិញការប្រើប្រាស់អាវុធប្លែកៗដោយក្រុមជនជាតិចិន ដែលតែងមានការដាក់សំណួរជារឿយៗ ចង់ដឹងថាតើអាវុធទាំងនោះ បានមកពីណានិងស្របច្បាប់ដែរឬទេ? អាវុធស្វ័យប្រវត្តិមួយដើមនេះ ត្រូវគេរក ឃើញលាក់ក្នុងរថយន្តកូរេពណ៌សដឹកទំនិញមួយគ្រឿងពាក់ស្លាកលេខសៀមរាប 2B 3549 បើកបរចូលមកក្នុង ក្រុងព្រះសីហនុ។ នៅជាមួយនឹងអាវុធស្វ័យប្រវត្តិនេះ គេបានរកឃើញបង់គ្រាប់ចំនួន៣ដែលមានគ្រាប់សារុប ១៧៧គ្រាប់ និងទំនិញឥវ៉ាន់មួយចំនួនថែមទៀត។ 

ក្នុងចំណោមមនុស្ស៣នាក់នៅលើរថយន្ត, មានបុរសម្នាក់បាន រត់គេចខ្លួន, ចំណែក២នាក់ទៀត ជាអ្នកបើកឡានអាយុ៣៥ឆ្នាំនិងព្រូឡានអាយុ១៤ឆ្នាំត្រូវបានឃាត់ខ្លួនសាកសួរ ចម្លើយ។ អ្នកបើកឡាននិងព្រូ ឡាន ត្រូវគេរាយការណ៍ថាជាឳពុកនិងកូនប្រុស។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner