អ្នកឆ្លងកូវីដ១៩ នៅសល់ចំនួន៤,៤២៦នាក់ (Video Inside)

តួលេខអ្នកឆ្លងកូវីដ១៩ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមានចំនួនសេសសល់៤ពាន់៤២៦នាក់ក្រោយ ការព្យាបាលជាសះស្បើយចំនួន៣៨៦នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខដែលបង្ហាញការថយចុះនេះ ត្រូវគេចាត់ទុកថាដោយសារតែចំណាត់ការមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លង កូវីដ១៩ក្នុងសហគមន៍ជាពិសេសយុទ្ធនាការសម្រុកចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។ 

អភិបាលរាជធានីភ្នំពេញ លោកឃួងស្រេងក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយកាលពីថ្ងៃទី១កញ្ញា បានថ្លែងថារាជធានីភ្នំពេញដែលធ្លាប់តែមានតួលេខ ឆ្លងខ្ពស់ជាងគេរហូតពេលខ្លះដល់៤ខ្ទង់ បានថយចុះមកនៅត្រឹម២ខ្ទង់វិញដោយសារតែយុទ្ធនាការចាក់ស្រោច វ៉ាក់សាំងដើម្បីការកាត់បន្ថយការឆ្លងនៃជម្ងឺរាតត្បាតនោះ។ 

កម្ពុជាគិតរហូតមកទល់ពេលនេះ ការឆ្លងកូវីដ១៩ មានសរុប៩ម៉ឺន៣ពាន់៩២៦ករណី, រួមទាំងការឆ្លង៤១៦ករណីរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ដោយឡែក តួលេខស្លាប់មានសរុប១ពាន់៩២៨នាក់ រួមបញ្ចូលទាំងអ្នកស្លាប់ចុងក្រោយថ្ងៃនេះចំនួន១២នាក់ផងដែរ។ 

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner