ក្រសួងបរិស្ថាន បន្តប្រគល់មធ្យោបាយគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអនុវត្ត នូវភាពជាម្ចាស់ក្នុង ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

ភ្នំពេញ ៖ ឯកឧត្តម ខូវ សូវៀត ទីប្រឹក្សាឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្ត ដឹកសំរាម ចំនួន ១គ្រឿង និងម៉ូតូកង់បីដឹកសំរាម ចំនួន ១គ្រឿង ជូនទៅរដ្ឋបាលស្រុកលើកដែក ខេត្តកណ្តាល ក្រោយពីបានធ្វើការតុបតែង និងបំពាក់ GPS រួច ដើម្បី ៖

-ចូលរួមគាំទ្រការផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹង
-ពង្រីកការសេវាប្រមូល សម្អាត ដឹកជញ្ជូន និងទុកដាក់សំរាម សំណល់រឹងឱ្យស្អាត ឱ្យអស់ ទាន់ពេល និងធានានិរន្តរភាព
-គាំទ្រដល់រដ្ឋបាលក្រុង ស្រុកធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង និងអនុវត្តគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹង និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព។
-ក្រសួងស្នើសុំដល់រដ្ឋបាលស្រុកត្រូវមានការគ្រប់គ្រង ថែទាំ និងប្រតិបត្តិការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមាននិរន្តរភាព។

(ដោយមានការចូលពីតំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន លោកប្រធាននាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ លោកប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ លោកអនុប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង លោកប្រធាន-អនុប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល តំណាងរដ្ឋបាលស្រុក និងអ្នកពាក់ព័ន្ធ)។ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner