ថៃ​ឆ្លង​ប្រចាំថ្ងៃ​បន្ត​ធ្លាក់ចុះ​ ​តែចំនួនអ្នក​ជា​កើន​ឡើង​លើស​ឆ្លង​

ប្រទេស​ថៃ​បាន​ប្រកាស​ ​នា​ព្រឹក​ថ្ងៃ​ទី​៧​ ​កញ្ញា​នេះ​ថា​ ​ក្នុង​ពេល​២​៤​ម៉ោង​មកនេះ​ ​មាន​ឆ្លង​ថ្មី​១​៣​៨​២​១​នាក់​ ​ខណៈ​ជាសះស្បើយ​ចំនួន​ ​១​៦​៧​៣​៧​នាក់​ ​ជា​ការ​កត់​សម្គាល់​ថា​ ​ឆ្លង​ប្រចាំថ្ងៃ​បន្ត​ធ្លាក់ចុះ​ ​ពោល​គឺ​ក្រោយ​ម​១​៤​០​០​០​នាក់​ ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ​រីឯ​អ្នក​ជាសះស្បើយ​កើន​ឡើង​។​

​យ៉ាងណាក៏ដោយ​ ​របាយការណ៍​របស់​​​ក្រសួងសុខាភិបាល​ក៏បាន​អះអាង​ដែរ​ថា​ ​មាន​មនុស្ស​ស្លាប់​២​៤​១​នាក់​ ​ព្រោះ​ជំងឺ​នេះ​ ​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​នេះ​។​

​ថៃ​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១​៩​ ​សរុប​ ​ចំនួន​១​,​២​៧​៩​,​៤​៨​០​នាក់​ ​ហើយ​ ​ក្នុង​នោះ​ ​មាន​១​,​១​២​២​,​១​៦​៩​នាក់​ជាសះស្បើយ​ឡើងវិញ​ ​ខណៈ​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​នេះ​ក្នុង​ប្រទេស​កើន​ដល់​១​៣​៨​៣​នាក់​ហើយ​ដែរ​៕​ ​ប្រភព​បាងកក​ប៉ុស្តិ៍​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner