ការនាំចេញ​ចិន​កើន​លឿនខ្លាំង ​លើសការ​រំពឹង​ទុក​ ​ក្នុង​ខែ​សីហា​ ​

ទំហំ​ពាណិជ្ជកម្ម​បរទេស​របស់​ចិន​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ ​នៅ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ ​ដែល​ឆ្លុះបញ្ចាំង​ពី​តម្រូវ​ការ​ពិភពលោក​ដ៏​រឹង​មាំ​ ​នេះ​បើ​តាម​អគ្គនាយកដ្ឋាន​ពន្ធគយ​របស់​ចិន​ ​បង្ហាញ​នា​ថ្ងៃ​ទី​៧​ ​កញ្ញា​នេះ​។​

​ប្រភព​ថា​ ​ទំហំ​នាំចូល​និង​នាំចេញ​ ​កាលពី​ខែ​សីហា​ ​បាន​ឈាន​ដល់​៥​៣​០​.​៣​ពាន់​លាន​ដុល្លារ​អាមេរិក​ ​កើន​ឡើង​២​៨​.​៨​ភាគរយ​ ​បើ​ធៀប​នឹង​ពេល​ដូចគ្នា​ ​កាលពីឆ្នាំមុន​។​

​ការនាំចេញ​ពី​ប្រទេស​នាំចេញ​ធំបំផុត​របស់​ពិភពលោក​មួយ​នេះ​ ​ក្នុង​ខែ​សីហា​បាន​កើន​ឡើង​ក្នុង​អត្រា​លឿន​ជាង​ការ​រំពឹង​ទុក​ ​២​៥​,​៦​ ​ភាគរយ​ ​ធៀប​នឹង​ឆ្នាំមុន​ ​ហើយក៏​កើន​ឡើង​ ​១​៩​,​៣​ ​ភាគរយ​ ​ធៀប​នឹង​ខែ​កក្កដា​ ​ដែល​បង្ហាញ​ពី​ភាព​ងើបឡើង​វិញ​ជា​បណ្តើរៗ​ ​នៅ​ក្នុង​វិ​ស័យ​ឧស្សាហកម្ម​របស់​ចិន​៕​ ប្រភពពី cgtn

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner