រដ្ឋបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំស្ថាប័នមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការស៊ីវិលក្នុងខេត្ត បាននាំយកនូវទៀនចំណាំព្រះវស្សានិងសម្ភារៈបរិក្ខារ និងគ្រឿងឧបភោគ-បរិភោគ រួមទាំងបច្ច័យមួយចំនួន ប្រគេនដល់វត្តចំនួន១០ ស្ថិតនៅក្នុងឃុំអូរដំបង១និងឃុំវត្តតាមឹម នៃស្រុកសង្កែ ខេត្តបាត់ដបង

អត្ថបទដោយ៖
Kien Sereyvuth

ទៀនចំណាំព្រះវស្សា ចំនួន១០គូ ព្រមទាំងទេយ្យទាន-ទេយ្យវត្ថុនិងសម្ភារៈបរិក្ខាដ៏ច្រើនសន្ធឹកសន្ធាប់ ព្រមជាមួយនិងគ្រឿងឧបភោគ-បរិភោគភេសជ្ជៈមួយចំនួន និងបច្ច័យក្នុងមួយវត្តៗ ចំនួន៦២ ម៉ឺនរៀល ត្រូវបានឯកឧត្តម ងួន រតនៈ គណៈអភិបាល នៃ គណៈអភិបាល ខេត្តបាត់ដំបង និងលោកជំទាវ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំជាអភិបាលរងខេត្ត សមាជិក-សមាជិកាក្រុមបហរឹក្សាខេត្ត និងឯកឧត្តម អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំបណ្តាស្ថាប័នមន្ទីរ អង្គភាពជុំវិញខេត្ត រួមទាំងមន្ត្រីរាជស៊ីវិលកងកម្លាំងគ្រប់ប្រភេទ ព្រមទាំងប្រជាពុទ្ធបរិស័ទមកពីទីជិតឆ្ងាយ នុងចំណុះជើងវត្ត បានដង្ហែរនិងនាំយកមកវេរប្រគេនដល់វត្តចំនួន១០ក្នុងភូមិសាស្ត្រឃុំទាំង២ខាងលើ ក្នុងនោះ ឃុំវត្តតាមឹម ចំនួន០៦វត្តនិងឃុំអូរដំបង១ ចំនួន០៤វត្ត។ហើយវត្តនិមួយៗ ទទួលបានបច្ច័យចំនួន ៦២ម៉ឺនរៀល ផងដែរ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម លោកជំទាវ ដែលជាម្បចាស់ផ្តើមទាន ប្រធានផ្តើមបុណ្យ ក៏បានធ្វើទានដល់ញាតិមិត្តពុទ្ធបរិស័ទទាំងអស់ ចូលរួមនៅក្នុងកម្មវិធីបុណ្យ ដោយក្នុងម្នាក់ៗ ថវិកា ១ម៉ឺនរៀលផងដែរ។

ពិធីវេរប្រគេននូវទៀនចំណាំព្រះវស្សា ដែលផ្តួចផ្តើមឡើងដោយរដ្ឋបាលខេត្តបាត់ដំបងនេះ និងដោយមានការចូលរួមក្នុងការបរិច្ចាគនូវធនធានផ្ទាល់ខ្លួនពីឯកឧត្តមអភិបាកខេត្តបាត់ដំបង និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត គឺ៖ បានមូលមតិរួមគ្នា ដើម្បីបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីនាំយកនូវទេយ្យទាននិងទេយ្យ-វត្ថុទាំងនេះ វេរប្រគនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅទីវត្តអារាម ទាំង១០ក្នុងឃុំទាំង២ខាងលើ របស់ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីល្ងាច ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២០ម្សិលម៉ិញនេះ ដែលបានប្រព្រឹត្តទៅនៅវត្តព្រះនរាយណ៍ខ្វែង ស្ថិតក្នុងភូមិវត្តតាមឹម ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។

ពិធីបុណ្យចូលព្រះវស្សាសម្រាប់ឆ្នាំនេះ  និងកំណត់ចូលតាមកាលវេលានៃពុទ្ធកំណត់រៀងមក ។បើតាមទំនៀមទម្លាប់នៃពិធីបុណ្យចូលព្រះវស្សាគឺ៖មានរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោចខែអាសាឍហើយនិងត្រូវបញ្ចប់ចេញព្រះវស្សានៅថ្ងៃទី១៥ រោច ខែកក្តិក ហើយនៅក្នុងអំឡុងថ្ងៃចូលព្រះវស្សា តាមពុទ្ធវិន័យបានកំណត់ថា៖ ព្រះសង្ឃត្រូវគង់ចាំត្រីមាសនៅក្នុងទីអារាមមិនអាចគង់ក្រៅវត្តបានឡើយ។

គួររំលឹកដែរថា៖ នៅក្នុងពិធីវេរ នូវ ទានចំណាំព្រះវស្សានេះ យើងមានឱកាសបានជួបជុំគ្នា បានធ្វើបុណ្យធ្វើទាន ដើម្បីសន្សំ នូវកុសលផលបុណ្យដែលកើតឡើងពីទឹកចិត្តសទ្ធាជ្រះថ្លា និងសេចក្តីប្រាថ្នារៀងៗខ្លួននៅថ្ងៃនេះ គឺយើងមិនអាចកាត់ផ្តាច់ចេញបាន ប្រទេសជាតិមានសុខសន្តិភាព និងពីការដឹងគុណដល់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សនិងជាប្រធានក្រុមការងារចុះជួយខេត្តបាត៎ដំបងដែលតែងតែយកចិត្តទុកដាក់និងបានផ្សារភ្ជាប់ពីសុខទុក្ខជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តគ្រប់ទឹសទី តាមរយៈសកម្មភាពក្រុមការងារចុះជួយមូលដ្ឋានផ្ទាល់។ ទាំងនេះ ក៏ដោយសារប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាពពេញលេញបរិបូរណ៍ មានសន្តិភាព គឺធ្វើឲ្យយើងមានអ្វីៗគ្រប់យ៉ាងមកដល់ថ្ងៃនេះ។ដូចនេះ យើងត្រូវដឹងគុណ និងអរគុណ សន្តិភាព៕. ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner