សេតវិមានស្នើអោយអតីតមន្ត្រីរបស់លោក ដូណាល់ ត្រាំ លាលែងពីក្រុមប្រឹក្សាយោធា

វ៉ាស៊ីនតោន៖ សេតវិមាន នៅថ្ងៃពុធសប្តាហ៍នេះបញ្ជាក់ថា ខ្លួនបានស្នើសុំឱ្យអតីតមន្រ្តីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ ចំនួន១៨នាក់លាលែងពីក្រុមប្រឹក្សាបណ្តុះបណ្តាលយោធា ដោយនិយាយថា លោកប្រធានាធិបតី ចូ បៃដិន នឹងតម្រូវឱ្យមន្រ្តីបែបនេះត្រូវ “ស្របតាមគុណតម្លៃនៃរដ្ឋបាលនេះ”។

​ជាមួយគ្នានេះ មន្ត្រី​ទទួល​បន្ទុក​សារព័ត៌មាន​សេតវិមានអ្នក​ស្រី Jen Psaki ថ្លែងថា គោល​បំណង​របស់​លោក​ប្រធានាធិបតី គឺ​ដើម្បី​ធានាអ្នក​ពី​​ការ​តែង​តាំង និង​មនុស្ស​​​បម្រើ​ការ​នៅ​ក្រុម​ទី​ប្រឹក្សា​ដែល​មានសមត្ថភាព​​បម្រើ​ និង​អ្នក​ដែល​សម​ស្រប​នឹង​តម្លៃ​របស់​អ្នក… ហើយ​ដូច្នេះ ការ​ស្នើ​សុំ​នោះ​ត្រូវ​បាន​ធ្វើ​ហើយ។ មន្ត្រី​ត្រូវ​បាន​ស្នើ​អោយ​លា​ឈប់​ រួម​មាន​អតីត​មន្ត្រី​របស់​លោក​ ត្រាំ លេច​ធ្លោ​ដូច​ជា អតីត​មន្ត្រី​ទទួល​បន្ទុក​សារព័ត៌មាន​នៅ​សេតវិមានលោក​ Sean Spicer, អតីត​ទី​​ប្រឹក្សា​ជាន់​ខ្ពស់របស់​លោក​ប្រធានាធិបតី អ្នក​ស្រី​ Kellyanne Conway និង​អតីត​ទី​ប្រឹក្សាសន្តិសុខ​ជាតិ​លោក H.R. McMaster។ ពួក​គេ​ត្រូវ​បាន​តែង​តាំង​​នៅ​​ក្រុម​ទី​ប្រឹក្សា​យោធា​កង​ទ័ព​ជើង​ទឹក ជើង​អាកាស និង​ West Point។

សូមបញ្ជាក់ផងដែរថា ការដកតំណែងមន្ត្រី​របស់​រដ្ឋបាលលោក​ ដូណាល់ ត្រាំ ពី​ក្រុម​ទី​ប្រឹក្សា​យោធា​បាន​កើត​ឡើង បន្ទាប់​ពី​មន្ទីរ​បញ្ចកោណថ្មី​ៗ​នេះ​បាន​ចាប់​ផ្តើម​សើរើ​ក្រុម​ទី​ប្រឹក្សា​សាថ្មី បន្ទាប់ពី​ពេលដក​អ្នក​តែង​តាំងរាប់​រយ​នាក់​កាល​ពី​ខែ​កុម្ភៈ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner