លន បញ្ញា អះអាងថា ជំនួបនាសង្វៀនគុនខ្មែរអលស្តារ វគ្គ២ នឹងវាយមិនលាក់ក្បាច់ និងគ្មានមនោសញ្ចេតនា

កម្មវិធីគុនខ្មែរអលស្តារ វគ្គទី២ ដែលគ្រោងរៀបចំនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ កីឡាករជង្គង់ពិឃាត លន បញ្ញា អះអាងថា នឹងវាយឲ្យអស់ពីសមត្ថភាព ដោយមិនលាក់ក្បាច់ នឹងគ្មានមនោសញ្ចេតនាយោគយល់ ទោះបីជាកីឡាករធ្លាប់ស្គាល់គ្នាក៏ដោយ ។


មូលហេតុដែលធ្វើអោយ លន បញ្ញា តាំងចិត្តបែបនេះ ការប្រកួតកម្មវិធីប្រដាល់គុនខ្មែរអលស្តារវគ្គ២ ជាកម្មវិធីប្រដាល់មួយល្បីមានអ្នកគាំទ្រច្រើន នឹងប្រកួតមានតែ៣ទឹកប៉ុណ្ណោះ បើប្រកួតអ៊ែលៗនោះ នឹងធ្វើឲ្យអ្នកគាំទ្រខកចិត្តជាក់ជាមិនខាន ។ ដូច្នោះឡើងសង្វៀន ដឹងតែវាយ ទោះបីការប្រកួតតម្រូវអោយកីឡាកររុំអំបោះឆៅ ឬប្រើហ្គង់ក៏ដោយ ។


សូមបញ្ជាក់ថា លន បញ្ញា ជាអ្នកប្រដាល់គុនខ្មែរជួមុខ លើប្រភេទទម្ងន់៦៣គីឡូក្រាម កំពុងគ្រងខ្សែក្រវ៉ាត់ចំនួន៣ ក្នុងនោះ មានខ្សែក្រវ៉ាត់ប្រាក់មួយផងដែរ ។ បច្ចុប្បន្នកីឡាករ លន បញ្ញា គឺកីឡាករជម្រើសជាតិឃីត ប៊ុកស៊ីង ហ្វឹកហាត់ត្រៀមចូលរួមប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២២ខាងមុខនេះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner