សម្ដេចតេជោ រំលេចចំណុចមួយចំនួនក្នុងការពន្លឿនការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សាមគ្គីភាព ក្រោមយន្តការពហុភាគីនិយម ដើម្បីធានាបាននូវការងើបឡើងវិញយ៉ាងរឹងមាំន ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្រោយពេលវិបត្តិកូវីដ-១៩ បានបញ្ចប់

ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ ក្រោមមូលបទ “មហាអនុតំបន់មេគង្គ+ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម លី កីជាំង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម ផានខាំ វិផាវ៉ញ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ, ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ ប៊ីន អោង ឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា, ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ, ឯកឧត្តម ផាម មិញឌិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តម ម៉ាសាត្ស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីផងដែរនោះ សម្តេចអគ្គមហាសនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ន ទោះបីយើងរំពឹងថាវិបត្តិជំងឺកូវិ៥-១៩ អាចនឹងធូរស្រាលនាពេលខាងមុខ ដោយសារ សន្ទុះនិងការពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងតាមប្រទេសនីមួយៗកំពុងមានវឌ្ឍនភាពល្អប្រសើរក៍ដោយ ពិភពលោកទាំងមូលនៅតែប្រឈមនឹងហានិភ័យនៃការមកដល់នូវរលកថ្មីៗនៃជំងឺនេះបង្កឡើង ដោយមេរោគបំប្លែងថ្មីដែលតា ដែលនឹងបន្តរំខានដល់សកម្មភាពសង្គម និងសេដ្ឋកិច្ច រាប់ចាប់ពីសុខភាព សាធារណៈ រឺហូរទេសចរ រហូតដល់ការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ ក្នុងបរិការណ៍នេះ យើងចាំបាច់ត្រូវពន្លឿនការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការរបស់យើង និងលើកកម្ពស់សាមគ្គីភាព ប្រកបដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគីនិយម ដើម្បីធានាបាននូវការងើបឡើងវិញយ៉ាងរឹងមាំន ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្រោយពេលវិបត្តិនេះបានបញ្ចប់។ ឈរលើមូលដ្ឋាននេះ សម្ដេចតេជោ សូមអនុញ្ញាត គូសរំលេចនូវចំណុចមួយចំនួន ដូចខាងក្រោម៖

ទី១. សម្ដេចពិតជាមានសេចក្តីសោមនស្សរីករាយ ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការមហា អនុតំបន់មេគង្គ ជាពិសេសការសម្រេចបានលទ្ធផលជាវិជ្ជមានលើគ្រប់វិស័យដែលបានរួមចំណែកដល់ ការតភ្ជាប់តំបន់ ការលើកកម្ពស់ភាពប្រកួតប្រជែង និងការកសាងសហគមន៍ តាមរយៈការអនុវត្ត បានពេញលេញនូវក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ ឆ្នាំ២០២២ ផែនការសកម្មភាពហាណូយ និងក្របខ័ណ្ឌវិនិយោគតំបន់ ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី៦ នៅឆ្នាំ២០១៨ មកដល់ពេលនេះ។ តទៅមុខ កិច្ចសហប្រតិបត្តិការរបស់យើងពិតជាមានភាពចាំបាច់ជាយុទ្ធសាស្ត្រក្នុងការបន្តធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ បន្ថែមទៀត ដើម្បីប្រែក្លាយការគំរាមកំហែងពីវិបត្តិទៅជាកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍតំបន់របស់ យើង។

ក្នុងន័យនេះ ខ្ញុំមានជំនឿថាការអនុម័ត“ក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០ ជាមួយនឹងការដាក់ចេញនូវសេចក្តីថ្លែងការណ៍បេសកកម្មថ្មី- “កម្មវិធីសហប្រតិបត្តិការអនុតំបន់ ដែល ផ្តោតសារៈសំខាន់លើកម្លាំងស្នូលនៃសហគមន៍ ការតភ្ជាប់ និងភាពប្រកួតប្រជែង ទន្ទឹមគ្នានឹងការ ប្រកាន់យកនូវគោលការណ៍គន្លឹះនៃចីរភាពនិងភាពធន់នៃបរិស្ថាន ដែលមានសមាហរណកម្មទាំងក្នុង និងក្រៅ និងបរិយាបន្ន ដើម្បីកសាងសហគមន៍មហាអនុតំបន់មេគង្គដែលមានអនាគតរួមគ្នា” នឹងក្លាយជាសសរស្ដម្ភដ៍រឹងមាំមួយសម្រាប់មហាអនុតំបន់មេគង្គ ឆ្លើយតបបានគ្រប់គ្រាន់ទៅនឹងបញ្ហាប្រឈមបច្ចុប្បន្ន ជាពិសេស ជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គម ក្នុងបរិការណ៍ដែលតំបន់និងសកលលោក កំពុងប្រែប្រួលយ៉ាងឆាប់រហ័សបែបនេះ។

ទី២. ក្នុងកម្រិតតំបន់ យើងបានមើលឃើញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមេគង្គ ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវី៥-១៩ តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍សមស្របដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺនេះ កាត់បន្ថយផលប៉ះពាល់ដល់កិច្ចដំណើរការនៃសេដ្ឋកិច្ច និងធានាលំនឹង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាលក៍បានបន្តខិតខំគ្រប់គ្រងសភាពការណ៍ ជំងឺកូវី៥-១៩ ដោយផ្តោតលើកិច្ចការអាទិភាពមួយចំនួន ដូចជាការចាក់វ៉ាក់សាំងឱ្យប្រជាជន និងការអនុវត្ត វិធានការសុខាភិបាល រដ្ឋបាល និងច្បាប់នានា ដើម្បីកាត់បន្ថយការឆ្លងនៅក្នុងសហគមន៍។ ទោះជាយ៉ាងនេះ ក្តី រលកថ្មីនៃជំងឺកូវី៥-១៩នៅតែបង្កផលប៉ះពាល់ដ៏ស្រួចស្រាល់មកលើសេដ្ឋកិច្ចកម្ពុជា ជាអាទិ៍នៅក្នុង វិស័យវាយនភណ្ឌ ទេសចរណ៍ និងវិស័យសេវាខ្លះទៀត ដែលជាកត្តានាំឱ្យការងើបឡើងនៃសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២១ នេះនៅតែប្រឈមនឹងភាពមិនប្រាកដប្រជា។ ក្នុងបរិការណ៍នេះ ខ្ញុំយល់ថាកិច្ចខិតខំ រួមរបស់យើងពិតជាមានសារៈសំខាន់ណាស់សម្រាប់ការស្តារ និងជំរុញសកម្មភាពសេដ្ឋកិច្ចរបស់យើង ឱ្យ មានកំណើនជាថ្មី ជាពិសេសតាមរយៈការដាក់ចេញនូវ “ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងផែនការ ស្តារឡើងវិញ ឆ្នាំ២០២១-២០២៣ នាពេលនេះ ដើម្បីចាត់វិធានការទាន់ពេលវេលា

និងប្រកបដោយការ ទទួលខុសត្រូវរួមគ្នាខ្ពស់ ក្នុងការធានានូវប្រតិបត្តិការដោយរលូននៃខ្សែច្រវាក់ផ្គត់ផ្គង់ពាណិជ្ជកម្ម វិនិ យោគ ទេសចរណ៍ និងការការពារសុខភាពសាធារណៈ ក្នុងតំបន់។

ទី៣ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវី-១៩នាពេលបច្ចុប្បន្ន ខ្ញុំសូមឆ្លៀតឱកាសនេះវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងការផ្គត់ផ្គង់វ៉ាក់ សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកួវីដ-១៩ ដល់ប្រទេសក្នុងតំបន់។ ក្នុងបរិការណ៍នេះ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជា។ ទន្ទឹមនេះ ខ្ញុំសូមថ្លែងអំណរគុណផងដែរដល់សហគមន៍អន្តរជាតិ ដែលបាន ចែករំលែកនិងផ្តល់វ៉ាក់សាំង តាមរយៈកម្មវិធីកូរ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក និងជំនួយទ្វេភាគីជូនដល់កម្ពុជា។ នេះបង្ហាញឱ្យឃើញពីមិត្តភាព និងសាមគ្គីភាព ក្នុងស្ថានភាពអាសន្នមួយ ដូច ដែលខ្ញុំធ្លាប់បានលើកឡើងថា “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” ដែលនឹងរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ និងការ ស្ដារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩។

ទី៤. ពិតណាស់ថា ក្នុងបរិការណ៍ដ៏លំបាកនេះ ភារកិច្ចចំពោះមុខរបស់យើងជាបន្តទៀត មិន មែនត្រឹមតែផ្តោតលើការកំណត់ទិសដៅយុទ្ធសាស្ត្រ និងការរៀបចំផែនការអនុវត្ត ដើម្បីធានាការស្តារ ឡើងវិញនូវវិបុលភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវគិតគួរផងដែរនូវការស្វះស្វែងកៀរគរប្រភព ហិរញ្ញប្បទានបន្ថែម ជាពិសេស ការបន្ស៊ីការផ្គុំផ្សំ និងបំពេញឱ្យគ្នាទៅវិញទៅមកជាមួយនឹងហិរញ្ញប្បទាន ក្រោមកិច្ចសហប្រតិបត្តិការក្នុងតំបន់មេគង្គដទៃទៀត ដើម្បីប្រែក្លាយគម្រោងទាំងឡាយរបស់យើងឱ្យទៅ ជាលទ្ធផលជាក់ស្តែង។ ទន្ទឹមនឹងនេះ ការចាប់ដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន គឺជាយន្តការ តន្លឹះមិនអាចខ្វះបាន ដែលនឹងជួយសម្រួលដោះស្រាយការលំបាកផ្នែកហិរញ្ញប្បទានរបស់យើង។

ទី៥. ពាក់ព័ន្ធនឹងការតភ្ជាប់តំបន់ ដែលជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់ មេគង្គ ខ្ញុំសូមសង្កត់ធ្ងន់លើសារៈសំខាន់នៃការតភ្ជាប់ឌីជីថល សម្រាប់ការប៉ះប៉ូវផលិតភាព ដែលបាត់បង់ ដោយសារវិបត្តិជំងឺកូវីដ-១៩ ដូចជាធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ដូចនេះ កម្ពុជាសូមលើកទឹកចិត្តឱ្យកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ ផ្តោតចម្បងលើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការធ្វើសមាហរណកម្មសេដ្ឋកិច្ចឌីជីថល និងការធ្វើបច្ចុប្បន្នភាពលើកម្លាំង ពលកម្មជំនាញស្របតាមយុគសម័យឧស្សាហកម្ម៤.០ ក្នុងដំណាក់កាលនៃការស្ដារសម្បទាសេដ្ឋកិច្ច ឡើងវិញ ដើម្បីរក្សាសេដ្ឋកិច្ចរបស់យើងឱ្យមានភាពប្រកួតប្រជែងខ្ពស់។ លើសពីនេះទៀត ការអភិវឌ្ឍ ទីក្រុងវៃឆ្លាត ថាមពលស្អាត និងប្រព័ន្ធឡូជីស្ទិក គួរត្រូវបានពង្រឹងឱ្យកាន់តែខ្លាំងថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ក្នុងឋានះជាប្រធាន កម្ពុជាពិតជាមានកិត្តិយសដែលបានដើរតួនាទីសម្របសម្រួលការត្រួតពិនិត្យឡើងវិញ និង រៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រថ្មី ដែលបានកំណត់ទិសដៅអនាគតសម្រាប់កម្មវិធីសហប្រតិបត្តិការមហាអនុតំបន់មេគង្គ លើមាគ៌អភិវឌ្ឍន៍ឆ្ពោះទៅរកវិបុលភាពរួមដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ សុខសន្តិភាព និងសាមគ្គីភាព។ នេះជាកិច្ចប្រជុំកំពូលនៅជុំទី២ ដែលកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ។

សម្ដេចក៏បានសម្ដែងក្ដីរីករាយ និងចងចាំដោយមោទនភាពថា កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី១ ដែលបានប្រារព្ធ ធ្វើឡើងនៅទីក្រុងភ្នំពេញក្នុងឆ្នាំ២០០២ បានបង្កើតឡើងនូវក្របខ័ណ្ឌយុទ្ធសាស្ត្ររយៈពេលវែង ដែលមិន ធ្លាប់មានពីមុនក្នុងប្រវត្តិនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គឆ្នាំ២០០២-២០១២។ ទោះបីកម្មវិធីសហប្រតិបត្តិការរបស់យើងបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើននាពេលនោះក្តី ក៍ឯកសារនោះគឺ ជាយុទ្ធសាស្ត្រផ្លូវការដំបូង ជាមគ្គុទេសក៍សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងក្នុងការកំណត់ ចក្ខុវិស័យរួមសម្រាប់មហាអនុតំបន់មេគង្គ។ យុទ្ធសាស្ត្រថ្មីដែលយើងនឹងផ្តល់ការអនុម័តបន្តិចទៀតនេះ ផ្គួបផ្សំនឹងយុទ្ធសាស្ត្រដំបូង មានគោលបំណងឱ្យយើងត្រៀមប្រឈមមុខនឹងបរិការណ៍តំបន់និងពិភព លោកថ្មី ដែលមានការវិវត្តឆាប់រហ័ស ក៍ដូចជាប្រឈមនឹងនិន្នាការផ្សេងទៀត នៃសកលភាវូបនីយកម្ម និងការគំរាមកំហែងផ្នែកបរិស្ថាននិងសង្គម។

សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានបន្ថែមថា ពិតណាស់ថា ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាបច្ចុប្បន្នដែលបង្កឡើងដោយវិបត្តិសុខភាព សាធារណៈ ក៏ដូចជាបញ្ហាប្រឈមតំបន់ និងពិភពលោកផ្សេងទៀត កិច្ចប្រជុំកំពូលលើកទី៧ នៃកិច្ចសហ ប្រតិបត្តិការមហាអនុតំបន់មេគង្គ នាពេលនេះបានសម្រេចជ្រើសយកមូលបទ “មហាអនុតំបន់មេគង្គ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី ក្នុងគោលបំណងឆ្លុះបញ្ចាំងអំពីការប្តេជ្ញា ចិត្តរួមគ្នាដ៏មោះមុតរបស់យើង ក្នុងការរួមគ្នាត្រួសត្រាយផ្លូវ ដោះស្រាយបញ្ហាប្រឈមថ្មីៗ សំដៅធ្វើយ៉ាង ណាបន្តនូវភាពជោគជ័យ និងធានាថាមហាអនុតំបន់មេគង្គនឹងនៅតែជាចំណុចស្នូលនៃការតភ្ជាប់តំបន់ និងជួយប្រទេសសមាជិកសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន ។

ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចតេជោ សូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះឯកឧត្តមថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ ឯកឧត្តម ម៉ាសាហ្គូ អាសាកាវ៉ា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានគាំទ្រ និងរួមសហការយ៉ាងជិតស្និទ្ធជំរុញឱ្យកម្ពុជាសម្រេចបានជោគជ័យក្នុង អាណត្តិរបស់ខ្លួនជាប្រធានមហាអនុតំបន់មេគង្គក្នុងឆ្នាំ២០២១នេះ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner