អ្នកគាំទ្ររាប់ពាន់នាក់របស់ប្រធានាធិបតីប្រេស៊ីល Jair Bolsonaro បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងធំៗ ដើម្បីធ្វើបាតុកម្ម

អត្ថបទដោយ៖
AMS OneMinute

អ្នកគាំទ្ររាប់ពាន់នាក់របស់ប្រធានាធិបតីប្រេស៊ីល Jair Bolsonaro បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងធំៗ ដើម្បីធ្វើបាតុកម្ម ខណៈលោក Bolsonaro ចោទប្រកាន់ចៅក្រមតុលាការកំពូលមួយចំនួនថាធ្វើសេចក្តីសម្រេចប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកលើសពី អំណាចរបស់ខ្លួនដោយខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ។

មេដឹកនាំរូបនេះ ក៏អះអាងថាប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិករបស់ប្រេស៊ីលងាយនឹងក្លែងបន្លំហើយគំរាមថានឹងលុបចោលការបោះឆ្នោតនៅឆ្នាំក្រោយ ប្រសិនបើប្រព័ន្ធមួយនេះមិនត្រូវបានធ្វើវិសោធនកម្មដើម្បីរួមបញ្ចូលការបោះឆ្នោតដោយប្រើសន្លឹកឆ្នោតវិញទេនោះ។

ការស្ទង់មតិរបស់វិទ្យាស្ថាន Atlas បង្ហាញថាអត្រាគាំទ្រលោក Bolsonaro មានត្រឹមតែ ២៤%ប៉ុណ្ណោះ ហើយបើការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅខែតុលានោះលោកនឹងចាញ់អតីតប្រធានាធិបតីលោក Luiz Inácio Lula da Silva ។

ប្រភព៖ Financial Time

ads banner