តួលេខស្លាប់ដោយកូវីដ១៩កើនលើស២ពាន់នាក់ (Video Inside)

ចំនួនអ្នកស្លាប់ដោយសារឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា បានកើនឡើងលើស២ពាន់នាក់ហើយ។ តួលេខ ស្លាប់គិតត្រឹមថ្ងៃទី៩កញ្ញានេះ មានចំនួន២ពាន់៧នាក់ ក្រោយការស្លាប់ថ្មី២០នាក់ទៀតក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ។

តួលេខស្លាប់២០នាក់នៅថ្ងៃនេះបានកើនឡើងលើសម្សិលមិញចំនួន១៤នាក់។ ដោយឡែកតួ លេខឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសនារយ:ពេល២៤ម៉ោងកន្លងមកនេះមានចំនួន៥៨៩ករណីដែលថយចុះ ៧ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងថ្មីចូលក្នុងសហគមន៍នៅថ្ងៃនេះ មានចំនួន៤៤១ករណី និង ការ​ឆ្លងមកនាំចូលមកពីក្រៅប្រទេសមាន១៤៨ករណី។

បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ ថ្ងៃនេះ បានកើនឡើង២២ករណី, ចំណែកតួលេខឆ្លងមកពីក្រៅប្រទេសបានថយចុះ២៩ករណី។ ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល២០០ថ្ងៃកន្លងមកនេះ បានកើនឡើង ដល់៨ម៉ឺន១ ពាន់៦៦ករណី ។ កម្ពុជាគិតត្រឹមថ្ងៃ ទី៩ ខែកញ្ញា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៩ម៉ឺន៧ពាន់ ៥២៤ករ ណី, និងការព្យាបាលជាសះស្បើយសរុបមានចំនួន៩ម៉ឺន២ពាន់៤៩៥នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner