នគរបាលកម្ពុជា និងស្ថានទូតចិនរៀបចំការពារសន្តិសុខដំណើរទស្សនកិច្ចលោកវ៉ាងយី (Video Inside)

នគរបាលជាតិកម្ពុជា និងអនុព័ន្ធយោធាអមស្ថានទូតចិន បានជួបពិភាក្សាគ្នាក្នុងការរៀបចំកិច្ចការពារសន្តិសុខ ក្នុងឳកាសដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី។ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រ សួងការបរទេសចិន លោក វ៉ាង យី នឹងធ្វើទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃក្នុងរាជធានីភ្នំពេញគឺនៅថ្ងៃទី១២និង ១៣កញ្ញា តបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលជារដ្ឋមន្រ្តីក្រសួងការបរទេស កម្ពុជា។

ក្នុងអំឡុងបំពេញទស្សនកិច្ចនៅកម្ពុជានេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិន  នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសប្រគល់និងទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់ សាធារណរដ្ឋប្រជាមានិតចិន។ ពិធីនោះនឹងនៅល្ងាចថ្ងៃអាទិត្យទី១២ ខែកញ្ញា។

ការជួបពិភាក្សាគ្នា ដើម្បីរៀបចំ កិច្ចការពារសន្តិសុខក្នុងដំណើរទស្សនកិច្ចលោកវ៉ាងយីក្នុងប្រទេសកម្ពុជានោះ បានធ្វើឡើងនាព្រឹកថ្ងៃទី៩កញ្ញា នេះ រវាងអគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជាមួយនិង អនុព័ន្ធយោធាអមស្ថានទូតចិនលោក លី ជីងហ្វឹង និង មន្ត្រីទំនាក់ទំនងកិច្ចការប៉ូលីសស្ថានទូតចិន លោក ចាង ពីង ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner