កម្ពុជាត្រៀមបញ្ជួនអត្តពលិក១៥នាក់ទៅប្រទេសចិនដើម្បីសម្រួចសមត្ថភាព (Video Inside)

កម្ពុជាត្រៀមបញ្ជូនអត្តពលិក១៥រូបទៅធ្វើការហ្វឹកហាត់នៅប្រទេសចិនដើម្បីសម្រួចសមត្ថភាពត្រៀមសម្រាប់ ការចូលរួមប្រកួតកីឡាស៊ីហ្គេម។ អត្តពលិក១៥រូប ដែលនឹងត្រូវចាកចេញនាចុងខែកញ្ញានេះ នឹងត្រូវធ្វើការ ហ្វឹកហាត់លើវិញ្ញាសារផ្សេងៗ ចំនួន៩ ក្នុងនោះរួមមាន ការលោតចម្ងាយ, ការចោលដុំដែក និងវិញ្ញាសារត់ ចម្ងាយទាំងចម្ងាយ១០០ម៉ែត្រ, ២០០ម៉ែត្រ, ៤០០ម៉ែត្រ, ៨០០ម៉ែត្រ, ១ពាន់៥០០ម៉ែត្រ និងចម្ងាយ៥ពាន់ម៉ែត្រ។ 

មន្ត្រីកម្ពុជាបានថ្លែងថាការហ្វឹកហាត់នេះ គឺផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍កីឡារបស់គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រោម កិច្ចសហការរវាងកម្ពុជា-ចិន បន្ទាប់ពីរដ្ឋាភិបាលចិនបាន ឯកភាពក្នុងការផ្ដល់ជំនួយឥតសំណងដល់ការបណ្ដុះបណ្ដាលរយៈពេល៣ខែ ដល់គ្រូបង្វឹក និងកីឡាករ-កីឡា ការិនីជម្រើសជាតិកម្ពុជាចំនួន ១៣៥នាក់ លើ១២ប្រភេទកីឡា ដើម្បីត្រៀមការប្រកួតស៊ីហ្គេម។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner