អភិបាលខេត្តព្រះសីហនុអំពាវនាវពលរដ្ឋផ្អាកធ្វើដំណើរតាមផ្លូវទឹក (Video Inside)

ព័ត៌មានជុំវិញអាកាសធាតុមិនល្អក្នុងតំបន់ឆ្នេរនៃខេត្តព្រះសីហនុ បានប្រញាប់ឲ្យអភិបាលខេត្តបានចេញសេច ក្តីអំពាវនាវមួយជាបន្ទាន់ដើម្បីរារាំងការធ្វើដំណើរតាមផ្លូវទឹក។ លោកអភិបាលខេត្ត គួច ចំរើន បានថ្លែងតាមសារ សម្លេងមួយនៅថ្ងៃនេះ ប្រាប់ពលរដ្ឋត្រូវប្រុងប្រយ័ត្ន  ។

យោងតាមក្រសួងធនធានទឹកនិងឧតុនិយម ស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៤ ខែកញ្ញា រាជធានីខេត្តចំនួន១១របស់កម្ពុជានឹងប្រឈមបាតុភូតចំនួន៥ ដែលឥទ្ធិពលរបស់វានឹងបង្កជាជំនន់ទឹក ភ្លៀងនៅតាមបណ្តាខេត្តមួយចំនួននិងរាជធានីផងដែរ។

ដោយឡែកខេត្តដែលនៅជាប់នឹងតំបន់មាត់សមុទ្ទ អាកាសធាតុមានផ្ទៃមេឃអួរអាប់, មានពពកនិងអ័ព្ទច្រើន, មានភ្លៀងធ្លាក់ពីកម្រិតបង្គូរទៅខ្លាំងនិងមានរលក ខ្ពស់ៗកើតឡើងបន្ថែមទៀត។ ខេត្តតាមតំបន់មាត់សមុទ្ទនោះ ក៏ត្រូវបានគេព្យាករណ៍នឹងប្រឈមករណីជំនន់ទឹក ភ្លៀងនោះផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner