ខេត្តកំពតអនុម័តគម្រោងទឹកស្អាត១លាន៣សែនដុល្លារ (Video Inside)

គម្រោងរោងចក្រផលិតទឹកស្អាតតម្លៃ១លាន៣សែនដុល្លារដែល អាចមានសមត្ថភាពផលិតទឹកស្អាតបាន ចំនួន៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ត្រូវបានអនុម័តដោយរដ្ឋបាលខេត្តកំពតនៅថ្ងៃទី៩កញ្ញានេះ។ ខេត្តកំពតដែល ជាប់នឹងឆ្នេរសមុទ្ទដែរនោះ គឺជាខេត្តដែលប្រឈមនឹងបញ្ហាទឹកស្អាតនេះផងដែរ។

អភិបាលខេត្តកំពតលោក ជាវ តាយ ត្រូវគេរាយការណ៍ថា ក្នុងការដឹកនាំក្នុងកិច្ចប្រជុំច្រកចេញចូលតែមួយបាន សម្រេចលើសំណើសុំវិនិយោគ បង្កើតរោងចក្រផលិតទឹកស្អាតរបស់ក្រុមហ៊ុន ស៊ិន ហ៊ួរ ឡុង វ៉ធើរ ហ៊ិនដាសស្គ្រី (ខេមបូឌា) ។ គម្រោងតម្លៃ ១លាន៣សែនដុល្លារនេះ

នឹងអាចមានសមត្ថភាពផលិតទឹកស្អាតបានចំនួន៥ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ឬក្នុង មួយឆ្នាំបានប្រមាណ២លានម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់ទីផ្សារ, ឱ្យអង្គភាពរដ្ឋករទឹកខេត្ត និងការចែកចាយបន្តដល់ ប្រជាពលរដ្ឋ។ គម្រោងនេះទៀតសោត ក៏អាចបង្កើតការងារជូនប្រជាពលរដ្ឋ បានចំនួន៥៤នាក់ និងអាច ដំណើរការផលិតបាននៅចុងឆ្នាំ២០២១នេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner