សំណល់ថ្មពិលត្រូវមានផ្ទុកសារធាតុគ្រោះថ្នាក់ពពួកលោហៈធ្ងន់ មានជាអាទិ៍ បារត សំណ កាត់ម៉្ញូម សង្ក័សី និង នីកែល

អត្ថបទដោយ៖
AMS OneMinute

សំណល់ថ្មពិលត្រូវមានផ្ទុកសារធាតុគ្រោះថ្នាក់ពពួកលោហៈធ្ងន់ មានជាអាទិ៍ បារត សំណ កាត់ម៉្ញូម សង្ក័សី និង នីកែល។ វាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន នៅពេលសាយភាយចូលទៅក្នុងបរិស្ថានតាមរយៈការទុកដាក់សំណល់នេះមិនបានត្រឹមត្រូវ។

ដើម្បីទប់ស្កាត់ការសាយភាយសារធាតុគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងដើម្បីការពារសុខភាពយើងទាំងអស់គ្នា សូមវេចខ្ចប់ និងយកសំណល់ថ្មពិលមកទុកក្នុងធុងដែលក្រសួងបរិស្ថានបានដាក់ នៅតាមបុរី ស្ថានីយប្រេងឥន្ធនៈ និងផ្សារទំនើប ជាដើម។

ប្រភព៖-ក្រសួងបរិស្ថាន

ads banner