ប្រធានក្រុមការងារបក្សចុះជួយឃុំបន្ទាយស្ទោង បើកកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

ខេត្តកំពង់ធំ ៖ ឯកឧត្ដម សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទោង បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការងារត្រៀមរបស់ឃុំបន្ទាយស្ទោង ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់ ដែលកំពុងតែរំកិលខិតមកនាពេលខាងមុខនេះ ពិធីនេះបានធ្វើនៅព្រឹកថ្ងៃសៅរ៍ទី ១១ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឯកឧត្ដម សោម ស៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំបន្ទាយស្ទោង បានដឹកនាំប្រជុំគណបក្សឃុំ សាខា បក្សភូមិ ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន ដែលត្រូវត្រៀមតាមប្រតិទិនការងារ ត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ.សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ ។

លោក សូត្រ អ៊ុល និង លោក ទិញ វឿន ប្រធានអនុប្រធានគណបក្សឃុំបន្ទាយស្ទោង បានឲ្យដឹងពីការអនុវត្តន៍វិធានការ ការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងប្រឆាំង មេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកុមារចាប់ពីអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ នៅទូទាំងឃុំសម្រេចបានជាង៨០ ភាគរយ នៃចំនួនប្រជាពលរដ្ឋ និងកុមារដែលគ្រប់លក្ខណៈសម្បត្តិត្រូវចាក់វ៉ាក់សាំង និងការងារទូទៅរបស់គណបក្ស ក្នុងការត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ. សង្កាត់ ។

ឯកឧត្ដម សោម ស៊ុន បានកោតសរសើរ ថ្នាក់ដឹកនាំគណបក្សឃុំសាខាបក្សភូមិ រួមជាមួយក្រុមការងារចុះជួយមូលដ្ឋានឃុំ.ភូមិ ដែលបានសហការគ្នាបានល្អ ក្នុងការបំពេញភារកិច្ចប្រកបដោយ ស្មារតីទទួលខុសត្រូវ ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់បានប្រគល់ជូន ពិសេសការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនិងកុមារ – ការគ្រប់គ្រងពង្រឹងសមាជិកបក្សចាស់និងការកសាងពង្រីកសមាជិកបក្សថ្មី និងមានសមាជិកបក្សក្នុងបញ្ជីបោះឆ្នោតជាង៦៨%ដែលត្រៀមចូលរួមបោះឆ្នោត។

ឯកឧត្ដម បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគណបក្សឃុំសាខាបក្សភូមិ រួមជាមួយក្រុមការងារ ត្រូវបន្តការសាមគ្គីភាព ឯកភាពគ្នា រឹងមាំក្រោមម្លប់ទង់នៃគណបក្សប្រជាជនកម្ពុជា ខិតខំដោះស្រាយ រាល់ការលំបាករបស់ប្រជាជន និងបម្រើប្រជាជនដោយស្មោះអស់ពីចិត្តពីថ្លើម ម្រើឲ្យដំណើរការបោះឆ្នោតនៅពេលខាងមុខ ពិសេសតាមប្រតិទិនការងាររបស់គណបក្សនិងប្រតិទិន ការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៕
ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner