សហភាពសហព័ន្ធយុវជនកម្ពុជា អបអរសាទរ ការទទួលជា​ផ្លូវការនូវ​ពហុកីឡដ្ឋានជាតិ “មរតកតេជោ”

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បានអបអរសាទរ ការទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិ “មរតកតេជោ” ហើយ កម្ពុជាបានកត់ត្រានូវទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នោះគឺការទទួលបាននូវពហុកីឡដ្ឋានជាតិដ៏ធំស្កឹមស្កៃ ប្រកបដោយប្រណិតភាព។ សមិទ្ធិផលថ្មីនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីមោទនភាពជាតិថ្មីមួយទៀតរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងក្លាយទៅជាកម្លាំងចិត្ត និងក្តីសង្ឃឹមសម្រាប់យុវជន យុវនារី ជាពិសេសកីឡាករ កីឡការិនី យើងទាំងអស់ ដើម្បីឈានទៅដណ្តើមយកជ័យជំនះ និងកិត្តិយសជូនជាតិមាតុភូមិលើវិស័យកីឡា នាពេលខាងមុខនេះ។ នេះបើយោងតាមគេហទំព័រ Facebook របស់សហភាពសហព័ន្ធយុវជនកម្ពុជា។

យុវជនកម្ពុជាបានចងចាំ និងបង្ហាញការដឹងគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលជាបន្តបន្ទាប់ តែងបានខិតខំប្រឹងប្រែងស្វែងរកសមិទ្ធផលជូនជាតិ និងប្រជាជន មិនថាតែក្នុងវិស័យកីឡា ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឬក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។ ជាការតបស្នងនូវគុណបំណាច់ដ៏ថ្លៃថ្លានេះ យើងខ្ញុំគ្មានអ្វីក្រៅពីការប្តេជ្ញាក្នុងការបន្តថែរក្សា ការពារ និងចូលរួមអភិវឌ្ឍបន្តថែមទៀតនូវអ្វី ដែលសម្រេចបានយ៉ាងលំបាកមកនេះ តាមរយៈការខិតខំប្រឹងប្រែងកសាងសមត្ថភាពខ្លួនឱ្យកាន់តែប្រសើរដើម្បីធ្វើជាសសរទ្រូងដ៏រឹងមាំរបស់ជាតិ មាតុភូមិ និងប្រជាជន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner