អាជ្ញាធរក្រុងប៉ោយប៉ែតបិទផ្សារសមាគម (Video Inside)

អាជ្ញាធរក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ បានសម្រេចបិទផ្សារសមាគម ក្នុង ក្រុងប៉ោយប៉ែត ជាបណ្តោះអាសន្នរយៈពេល ២សប្តាហ៍ ដើម្បីទប់ស្កាត់ជំងឺកូវី១៩ ។

ការបិទបណ្តោះអាសន្ននេះ បានទន្ទឹម នឹងសេចក្តីរាយការណ៍របស់ក្រសួងសុខាភិបាលដែលរកឃើញថា តួលេខហក់ឡើងនៃការឆ្លងកូវីដ១៩ជាបន្ត បន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ត្រូវគេសង្ស័យថាអាច ជាប់ពាក់ព័ន្ធនឹងកន្លែងជួបជុំក្នុងទីផ្សារ និងកន្លែងលក់ដូរនានាដែលខ្វះការប្រុងប្រយ័ត្នអនាម័យ។

យោងតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ការប្រកាសផ្អាកការលក់ដូរជាបណ្តោះអាសន្ននេះ គឺនៅបន្ទាប់ ពី មន្ត្រីជំនាញធ្វើតេស្តលើអាជីវករលក់ដូរក្នុងផ្សារ ដោយរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ជាង១០នាក់ និងរក ឃើញអ្នកពាក់ជាច្រើននាក់បន្ថែមទៀត។ ផ្សារសមាគម មានទីតាំងស្ថិតនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានចាប់ផ្តើមបិទដំណើរ ចាប់ពីថ្ងៃទី១៣ កញ្ញា រហូតថ្ងៃទី ២៦ កញ្ញា ២១០១ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner