ថៃ​និង​វៀតណាម​ឆ្លង​ប្រចាំថ្ងៃ​ធ្លាក់ចុះ​ដូចគ្នា​

ប្រទេស​ថៃ​និង​វៀតណាម​សុទ្ធតែ​បាន​ប្រកាស​ពី​ការ​ឆ្លង​ប្រចាំថ្ងៃ​ធ្លាក់ចុះ​ដូចគ្នា​ ​ក្នុងរយៈពេល​ប្រមាណ​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​ ​ពោល​គឺ​កាលពី​ថ្ងៃ​ទី​១​៣​ ​កញ្ញា​។​

​ក្រសួងសុខាភិបាល​ថៃ​ ​នា​ព្រឹក​ថ្ងៃ​ទី​១​៤​ ​កញ្ញា​ ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ឆ្លង​ថ្មី​ ​១​១​៧​៨​៦​នាក់​ ​និង​ស្លាប់​១​៣​៦​នាក់​ទៀត​ ​ក្នុង​ពេល​ប្រមាណ​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​ ​ដែល​បង្ហាញ​ពី​ការ​បន្ត​ធ្លាក់ចុះ​ការ​ឆ្លង​ប្រចាំថ្ងៃ​ ​មួយ​រយៈ​ចុងក្រោយ​។​ ​រីឯ​ប្រទេស​វៀតណាម​បាន​ប្រកាស​ថា​ ​កាលពី​ថ្ងៃ​ទី​១​៣​ ​កញ្ញា​ ​ខ្លួន​មាន​ឆ្លង​ថ្មី​ចំនួន​១​១​១​៦​៨​នាក់​ ​ធ្លាក់ចុះ​ជាង​៣​០​០​ករណី​ ​បើ​ធៀប​នឹង​មួយថ្ងៃ​មុន​ ​ហើយក៏​ហក់​ឡើង​ខ្លាំង​ដែរ​ ​ប៉ុន្មានថ្ងៃនេះ​ ​បើ​ធៀប​នឹង​មួយ​រយៈ​មុន​។​ ​ក្រៅពី​នេះ​ ​ក៏មាន​ស្លាប់​មនុស្ស​៣​៨​១​នាក់​បន្ថែម​ទៀត​ដែរ​។​

​មកទល់​ពេលនេះ​ ​ថៃ​មាន​ឆ្លង​សរុប​កើន​ដល់​ ​១​,​៤​០​៦​,​៥​៤​២​នាក់​ ​ជាសះស្បើយ​សរុប​ ​១​,​២​៦​២​,​៨​៩​៦​នាក់​ហើយ​ ​ស្លាប់​វិញ​ ​កើន​ដល់​១​៤​៦​៣​១​នាក់​ហើយ​។​ ​រីឯ​ប្រទេស​វៀតណាម​វិញ​ ​ឆ្លង​សរុប​កើន​ដល់​ ​៦​២​០​១​៦​៦​នាក់​ ​ជាសះស្បើយ​សរុប​ ​កើន​ដល់​ ​៣​៨​៥​៧​៧​៨​នាក់​ហើយ​ ​ខណៈ​ស្លាប់​វិញ​ ​កើន​ដល់​១​៥​៦​៦​០​នាក់​ហើយ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner