អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលសម្រាប់ថវិកាជាតិបាន១,៩០៩លានដុល្លារ ស្មើនឹងជាង៨៥ភាគរយនៃច្បាប់ថវិកាជាតិ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ (Video Inside)

ភ្នំពេញ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារបានអោយដឹងថា រយៈពេល៨ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិបាន១ពាន់៩០៩លានដុល្លារ ដែលស្មើនឹងជាង៨៥ភាគរយនៃច្បាប់ថវិកាជាតិឆ្នាំ២០២១ ហើយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ថយចុះ៨ភាគរយ។

ដោយឡែកសម្រាប់ការប្រមូលចំណូលពន្ធ ក្នុងខែសីហា ឆ្នាំ២០២១ ទទួលបានចំណូលយ៉ាងល្អប្រសើរចំនួន១៩២លានដុល្លារ ដែលចំនួននេះត្រូវបានអគ្គនាយកដ្ឋានពន្ធដារចាត់ទុកថា ជាតួលេខលើសផែនការប្រចាំខែ ហើយថា ជាធម្មតាខែសីហា គឺជាខែប្រមូលចំណូលពន្ធបានកម្រិតទាប។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានដោយចាត់ទុកការប្រមូលចំណូលនេះ ជាលទ្ធផលដ៏ល្អប្រសើរ និងជាជោគជ័យរួមរបស់អគ្គនាយកដ្ឋានពន្ធដារ បើទោះបីស្ថិតក្នុងដំណាក់កាលនៃការអូសបន្លាយ នៃការរាតត្បាតជំងឺកូវីដ១៩ក្តី។

ឯកឧត្តមបន្ថែមថា ការដាក់ចេញនូវវិធានការ និងការអនុវត្តតាមប្រព័ន្ធអនឡាញ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលអគ្គនាយកដ្ឋានពន្ធដារបានបង្កើតជាបន្តបន្ទាប់ គឺជាការអនុវត្តប្រកប ដោយបុរសកម្ម និងបានឆ្លើយតបនឹងបញ្ហាប្រឈមការលំបាកនានា ក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ១៩នេះ ដែលបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលប្រមូលចំណូល ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ សម្រេចបានរហូត ៨៥.១២% នៃច្បាប់ថវិកាឆ្នាំ២០២១នេះ។ ជាមួយគ្នានេះ ឯកឧត្តមបានក្រើនរំលឹក និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំ សុខភាព និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ឲ្យបានល្អ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner