អភិបាលខេត្ត​កំពង់ចាម ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ សហការគ្នា​ពង្រឹង​ការប្រមូល​ចំណូល​លើ​វិស័យ​បរិស្ថាន

ក្នុង​កិច្ចប្រជុំ​ស្ដីអំពី​លទ្ធផល​សកម្មភាព​ការងារ​ទូទៅ និង​ការប្រមូល​ចំណូល​មិនមែន​សារពើពន្ធ របស់​មន្ទីរ​បរិស្ថាន​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ នេះ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចូលរួម​សហការ​គ្នាព​ង្រឹ​ង​ការប្រមូល​ចំណូល​លើ​វិស័យ​បរិស្ថាន ឲ្យ​ស្របទៅតាម​គោលការណ៍​ណែនាំ​របស់​ក្រសួង ដើម្បី​បាន​ថវិកា​អភិវឌ្ឍ​ក្នុង​ខេត្ត​។

​តាម​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ចាម លោក នួន គង់​សល់ បាន​ឲ្យ​ដឹងថា ក្នុងការ​ប្រមូល​ចំណូល​មិនមែន​សារពើពន្ធ ជូន​

​ថ្នាក់ជាតិ ក៏ដូចជា​រដ្ឋបាលខេត្ត តាមរយៈ​សេវាសាធារណៈ និង​វិភាគទាន ទាយ​ជ្ជ​ទាន​បរិស្ថាន លើ​អាជីវកម្ម សិប្បកម្ម សហគ្រាស​ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ថ្នាក់ រាជធានី​-​ខេត្ត ដែល​មន្ទីរ​បរិស្ថាន​ត្រូវ​ទទួលខុសត្រូវ ប៉ុន្តែ​ការអនុវត្ត​តួនាទី​ភារកិច្ច​ទាំងនេះ មន្ទីរ​បាន​ជួប​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា ៖ ការចូលរួម​ពី​

​ស្ថាប័ន​ពាក់ព័ន្ធ ក្រុមហ៊ុន​អាជីវកម្ម និង​សាធារណៈជន ជា​ម្ចាស់​អាជីវកម្ម​មួយចំនួនធំ មិន​សហការ និង​ព្យាយាម​គេចវេស​ពី​ការបង់​សេវាសាធារណៈ និង​ទាយ​ជ្ជ​ទាន​បរិស្ថាន លើ​អាជីវកម្ម​របស់ខ្លួន​ជាដើម ។​

​ទាក់ទិន​ទៅនឹង​បញ្ហា​ខាងលើនេះ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា វិស័យ​បរិស្ថាន​បាន​ចូលរួម​យ៉ាងសកម្ម​លើ​វិស័យ​មុខងារ អនុវត្ត​ក្នុង​មូលដ្ឋាន​ស្រុក ក្រុង បាន​យ៉ាងច្រើន ។ ប៉ុន្តែ​មាន​ចំនុច​ខ្វះខាត​មួយចំនួន ដែល​ត្រូវ​ស្នើសុំ​ឱ្យមាន​ការចូលរួម​សហការ​បន្ថែម ពី​សំណាក់​អភិបាល​និង​ក្រុមប្រឹក្សា ក្រុង ស្រុក ដើម្បី​ឲ្យ​ស្របទៅតាម​គោលការណ៍​កំណែទម្រង់​វិមជ្ឈការ និង​សហវិមជ្ឈការ និង​ការធ្វើប្រតិភូកម្ម​មុខងារ​របស់​ក្រសួង​មកឱ្យ​រដ្ឋបាល​ក្រុង ស្រុក​ដើម្បី​អនុវត្ត ។​

​ប៉ុន្តែ​ការងារ​លើ​វិស័យ​បរិស្ថាន​កន្លងមកនេះ បាន​ជួបប្រទះ​នូវ​បញ្ហា​មួយចំនួន របស់​រដ្ឋបាល ក្រុង ស្រុក​ខ្លះ មិនបាន​អនុវត្ត​ឱ្យបាន​ពេញលេញ ទៅតាម​សេចក្តីប្រកាស​រួម​របស់​ក្រសួងបរិស្ថាន និង​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ដូច្នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ក្នុងការ​បាត់បង់​ចំណូល សម្រាប់ធ្វើ​ការអភិវឌ្ឍ​ន៍​ក្នុង​ខេត្ត ។

​ដូច្នេះ​សូម​ឲ្យ​អាជ្ញាធរ​ក្រុង ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ ចូលរួម​សហការ ជាមួយ​មន្ត្រី​បរិស្ថាន អនុវត្ត​ឲ្យ​ស្របទៅតាម​គោលការណ៍​ណែនាំ របស់​ក្រសួង ក្នុងការ​ប្រមូល​ចំណូល មិនមែន​សារពើពន្ធ​នេះ​ប្រកបដោយ​គុណភាព ដើម្បី​យកមក​ធ្វើការ​អភិវឌ្ឍន៍​នៅក្នុង​ខេត្ត ។

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក ចាយ សា​មិ​ត បាន​មានប្រសាសន៍​ផងដែរ​ថា សម្រាប់​ខេត្តកំពង់ចាម ការប្រមូល​ចំណូល គឺ​ផ្ដោតទៅលើ​កិច្ច​គាំពារ​បរិស្ថាន និង​ចំណូល​ទា​យជ្ជ​ទាន​មាន​កម្រិត ។ ដូច្នេះ​ទាមទារ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ខិតខំ​បន្ថែមទៀត​លើ​ការ​សហការគ្នា​ឲ្យ​បានល្អ ដើម្បី​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព ៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner