ក្លិបប្រដាល់គុនខ្មែរ នារាជតេជះគុនខ្មែរ ប្រកាសរើសសិស្ស ដើម្បីលើកស្ទួយគុនខ្មែរឲ្យកាន់តែរីកចំរើន

ក្លិបប្រដាល់នារាជតេជះគុនខ្មែរ ដោយមានលោក ឡុង សុវណ្ណឌឿន និងលោក វង្ស ស៊ីថៃ ជាគ្រូបង្វឹក មានទីតាំងស្ថិតនៅសង្កាត់ ពង់សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្រកាសរើសិស្ស ក្នុងគោលបំណងបង្កើនធនធានវ័យក្មេង ដើម្បីចូលរួមអភិវឌ្ឍគុនខ្មែរឲ្យកាន់តែរីករើន ។


លោក វង្ស ស៊ីថៃ បានបញ្ជាក់ថា ក្លិបនារាជតេជះគុនខ្មែរ បានបង្កើតឡើងដោយ អតីតអ្នករៀបចំកម្មវិធីប្រដាល់គុនខ្មែរទូរទស្សន៍ស៊ី ធី អិន និង ស៊ី អ៊ែន ស៊ី លោក ម៉ា សេរី ឥឡូវភិយាលោក ជាអ្នកទទួលខុសត្រូវជំនួស ក្រោយលោកបានទទួលមរណភាព ។ លោក អះអាងទៀតថា បច្ចុប្បន្នក្លិបមានកីឡាករហ្វឹកហាត់ច្រើននាក់ ប៉ុន្តែក្លិបនៅតែបើកចំហរទទួលសិស្សថ្មីជាបន្តបន្ទាប់ ក្នុងគោលដៅបង្កើតធនធានឆ្នើមគុនខ្មែរឲ្យបានច្រើនបន្ថែមទៀត ដើម្បីអភិរក្ស និងអភិវឌ្ឍក្បាច់បូរាណខ្មែរមួយនេះ ។


គ្រូបង្វឹករូបនេះ បន្តថា យុវជន និងយុវតី ដែលមានអាយុចាប់ពី១៦ឆ្នាំដល់១៩ឆ្នាំ មានបំណងចង់ចូលហ្វឹកហាត់ នៅក្លិបប្រដាល់នារាជតេជះគុនខ្មែរ គឺក្លិបនឹងផ្តល់ជូនអាហារ៣ពេល ។
សូមបញ្ជាក់ថា ក្លិបប្រដាល់នារាជតេជះគុនខ្មែរ ត្រូវបានលោក ម៉ា សេរី ជាអ្នកឈ្មោះក្លិបផ្ទាល់ដោយប្រគល់តួនាទីជាគ្រូបង្វឹកជូនលោក ឡុង សុវណ្ណឌឿន និង លោក វង្ស ស៊ីថៃ ជាអ្នកមើលការខុសត្រូវ និងបង្ហាត់សិស្ស ។ បន្ទាប់ពីលោក ម៉ា សេរី បានចែកឋានទៅ ភិយាលោកជាអ្នករ៉ាប់រងបន្តជួយគាំទ្រឧបត្ថម្ភក្លិបឲ្យដំណើរការរហូតដល់បច្ចុប្បន្ន ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner