សម្តេច​ក្រឡាហោម ស ខេង ចេញប្រកាស​សម្រេច​ចុះបញ្ជី​គណបក្ស កែទម្រង់​កម្ពុជា​

ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានចេញ​ប្រកាស​សម្រេច​ចុះបញ្ជី គណបក្ស កែទម្រង់​កម្ពុជា ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ នេះ​។​គណបក្ស​នេះ​មាន​អាស័យដ្ឋាន នៃ​ទីស្នាក់ការ​កណ្តាល​ស្ថិតនៅ​ផ្ទះ​លេខ ៥១៥ ផ្លូវជាតិ​លេខ​៥ ភូមិ​ពុកឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

លោក អ៊ូ ច័ន្ទរ័ត្ន(រូបឯកសារ)

​សូមជម្រាបថា លោក អ៊ូ ច័ន្ទ រ័ត្ន អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​យកពាក្យ​ស្នើសុំ​បង្កើត គណបក្ស កែទម្រង់​កម្ពុជា ទៅ​ដា​ក់នៅ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ ២០២១​។ នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ ក្រសួងមហាផ្ទៃ​បានអនុញ្ញាត​ឱ្យ​បង្កើត​គណបក្ស​កែទម្រង់​កម្ពុជា​។ រហូតមកដល់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ក្រសួងមហាផ្ទៃ​បានសម្រេច​ចុះបញ្ជី​គណបក្ស កែទម្រង់​កម្ពុជា​។​

​គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ គណបក្សនយោបាយ​ដែល​បង្កើតឡើង​ដោយ​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មានដូចជា គណបក្ស​ខ្មែរ​អភិរក្ស របស់លោក​រៀល ខេ​ម​រិ​ន្ទ្រ , គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ របស់លោក ជីវ កត្តា , គណបក្ស​កែទម្រង់​កម្ពុ​ជា របស់លោក​អ៊ូ ច័ន្ទ​រ័ត្ន , គណបក្ស​កម្ពុជា​និយម (​មិនទាន់​ចុះបញ្ជី​) របស់លោក​យ៉ែម បុញ្ញឫទ្ធិ , គណបក្ស​បេះដូង​ជាតិ របស់លោក​ភ្លុក សៀម​៕ ដោយៈ ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner