អភិបាលខេត្តកំពង់ចាម អញ្ជើញប្រគល់អំណោយរបស់រដ្ឋបាលខេត្ត ជូនដល់អនុវិទ្យាល័យ និងវិទ្យាល័យ ទូទាំងខេត្ត

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាការលើកទឹកចិត្តដល់ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ នៃអនុវិទ្យាល័យ និងវិទ្យាល័យ ទូទាំងខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ -ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងអភិបាលរងខេត្ត អញ្ជើញប្រគល់អំណោយរបស់រដ្ឋបាលខេត្ត ជូនដល់គណៈគ្រប់គ្រងសាលានៃអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន ១២៤សាលា ក្នុងខេត្តកំពង់ចាម ។

អំណោយដែលរដ្ឋបាលខេត្តប្រគល់ជូនក្នុងមួយសាលាៗទទួលបាន-ម៉ាសចំនួន ១.០០០ម៉ាស សរុប ១២៩.០០០ម៉ាស -អាកុលចំនួន ១កាន ៣០ លីត្រ សរុប ៣៧៥០ លីត្រ -សាប៊ូលាងដៃចំនួន ១៥ដុំ សរុប ១.៩០០ដុំ ។

ចំពោះសាលាដែលបានយកមកធ្វើជាមណ្ឌលចត្តាឡីស័កសរុប ២២សាលា ដោយក្នុងមួយសាលាទទួលបានថវិកាចំនួន ១លានរៀល ។ ដោយឡែកវិទ្យាល័យព្រះសីហនុ ដែលបានយកមកធ្វើជាកន្លែងសម្រាកព្យាបាលជំងឺកម្រិតស្រាល បានឧបត្ថម្ភថវិកា ចំនួន ២លានរៀល សរុបថវិកា ២៣លានរៀល ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner